ខឹងម្តាយ ស្រឡាញ់កូន មិនស្មើគ្នា យុវជនម្នាក់ ផឹកទឹកអាស៊ីត សម្លាប់ខ្លួន
កំពង់ចាម ៖ យុវជនម្នាក់ ដោយសារតែតូចចិត្តម្តាយរបស់ខ្លួន ស្រឡាញ់កូនមិនស្មើគ្នា បានផឹកទឹកអាស៊ីត បញ្ចប់ជីវិតត្រឹមអាយុ ២២ឆ្នាំ ស្ថិតនៅភូមិ ប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពី វេលាម៉ោង ៣រសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ។
អធិការនគរបាលស្រុកកំពង់សៀម លោក ប៉ាក់ ជាតិ បានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ អឿ សំបូរ អាយុ ២២ឆ្នាំ រស់នៅភូមិឃុំ កើតហេតុ។
តាមប្រភពព័ត៌មានពីលោកអធិការបានបញ្ជាក់ថា ជនរងគ្រោះតូចចិត្តម្តាយស្រឡាញ់រូបគេ តិចជាង បងប្អូន ផ្សេងទៀត ស្រាប់តែខូចចិត្ត រហូត ទៅយក ទឹកអាស៊ីតមកផឹកសម្លាប់ខ្លួនតែម្តង ។ លោកបន្តថា ភ្លាមៗនោះ ក្រុមគ្រួសារបានជួយដឹកបញ្ជូន ទៅសង្រ្គោះនៅមនី្ទរពេទ្យ ផងដែរ ប៉ុន្តែបានដាច់ខ្យល់ ស្លាប់ទៅហើយ។
ក្រោយកើតហេតុ មន្រ្តីនគរបាលមូលដ្ឋាន និងមន្រ្តីនគរបាលផ្នែកបច្ចេកទេស បានចុះទៅពិនិត្យសព និង អះអាងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារផឹកទឹកអាស៊ីតប្រាកដមែន រួចប្រគល់ទៅឲ្យក្រុមគ្រួសារ យក ទៅធ្វើបុណ្យតាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!