ជម្លោះវាយតប់ ប្រចាក់គ្នា ផ្តើម ចេញពីការ ចូលទៅកំសាន្ដ ក្លឹប អេសអេក ផាឡែស

 
 

កំពង់ឆ្នាំង ៖ ក្លឹប អេសអេក ផាឡែស ដែលទើបនឹងបង្កើតឡើង មានទីតាំង ស្ថិតក្នុងភូមិទួល ក្រឡាញ់ សង្កាត់កំពង់ ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្លឹបនេះបើយោង តាមសេចក្តី រាយការណ៍ បានឲ្យដឹងថា ក្លឹបអេសអេក ផាឡែស ត្រូវបានបើកឲ្យ ភ្ញៀវចូលរាំ លេងកម្សាន្ត នៅមុនចូល ឆ្នាំខ្មែរ រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ មាន រយៈពេល ជិត ១ខែមកហើយ ប៉ុន្តែ បញ្ហាដែល ពលរដ្ឋ និងភ្ញៀវកំពុងតែ ចាប់អារម្មណ៍ ពិសេសលើ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងក្លឹប ក៏ដូចជានៅ ខាងក្រៅ ដែលផ្តើមចេញ ពីការរាំឌឺដង បង្កើតជាជម្លោះ បង្កឲ្យមាន ការវាយ កាប់ចាក់ជា ញឹកញាប់ជាង ១០ ករណីហើយ ក្នុងរយៈពេល មិនដល់មួយ ខែផងនោះ ។

ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាត់វិធានការពង្រឹង សន្តិសុខផង បើគ្មានសន្តិសុខ បែបនេះ គួរតែកុំឲ្យ ដំណើរការ ដើម្បីជៀសវាងនូវរឿងរ៉ាវវាយតប់ ហើយពេលខ្លះ អាចនឹងរាលដាល ដល់ផ្ទះប្រជាពល រដ្ឋ ដែលនៅក្បែរៗ ទីនោះទៀតផង ។ ម្យ៉ាងវិញទៀត គួរតែមានការ ត្រួតពិនិត្យ អាយុឲ្យបានត្រឹមត្រូវ សម្រាប់អ្នក ដែលចូល ទៅកំសាន្តថា តើគ្រប់អាយុអាច ចូលទៅបាន ឬទេ បើមិនដូច្នេះទេ ក្លឹប ខាងលើនេះ នឹងអាចក្លាយ ជាកន្លែង ពង្វក់ក្មេងៗ មិនទាន់គ្រប់អាយុ ជាហេតុបណ្តាល ឲ្យកើតមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ។

ជុំវិញព័ត៌មានខាងលើនេះ លោក ជា វណ្ណៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំង បានឲ្យ ដឹងតាម ទូរស័ព្ទ នៅរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះថា ក្លឹបអេសអេក ផាឡែស មានច្បាប់ អាជីវកម្មចេញ ដោយមន្ទីរទេសចរណ៍ ។ ការប្រព្រឹត្ត ការវាយតប់គ្នា មិនដល់ថ្នាក់ ច្រើននោះទេ គឺមានត្រឹមតែ ៣ករណីប៉ុណ្ណោះ សម្រាប់ក្នុងក្លឹប ប៉ុន្តែ មានច្រើន ករណីផ្សេងទៀត គឺស្ថិតនៅខាងក្រៅ ដែលេពួកគេចេញផុត តែផ្តើមចេញ ពីការចូល ទៅរាំក្នុងក្លឹប មានប៉ះពាក្យសំដីគ្នា ទើបណាត់គ្នាចេញ មកវ៉ៃខាងក្រៅ ។

លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្លឹបខាងលើនេះ លោកបាន ចាត់ឲ្យ ស្នងការរងម្នាក់ ទទួលបន្ទុក ដើម្បីត្រួតពិនិត្យមើលអំពីបញ្ហា និងការពារសន្តិសុខ ពាក់ព័ន្ធផ្លូវច្បាប់ផ្សេងទៀត លោក បញ្ជាក់ថា នឹងសុំគោលការណ៍ ទៅថ្នាក់ខេត្ត ដើម្បីធ្វើការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម