ក្របួចចោរ ឆក់ខ្សែកម្នាក់ នៅសង្កាត់ ស្ទឹងមានជ័យ
ភ្នំពេញ : កម្លាំងនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ និងប្រជាពលរដ្ឋ បានដេញ ចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម បក្ខពួក២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ ខ្សែក ពីនារីម្នាក់ កាលពីវេលា ម៉ោង៥ និង១០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខវត្តនន្ទមុនី ស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនសង្ស័យម្នាក់នេះ ឈ្មោះ សេង វាសនា អាយុ១៨ឆ្នាំ មុខរបររើស អេតចាយ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជយ័ និងម្នាក់ទៀតរត់គេចខ្លួន ដោយមានខ្សែក ជនរងគ្រោះទៅតាមខ្លួន ។ ដោយឡែកជនរងគ្រោះ ឈ្មោះ ធឹម សុខណាក់ភេទស្រី អាយុ២០ឆ្នាំ មុខ របរសិស្ស ស្នាក់នៅភូមិដំណាក់ធំ១ បាត់បង់ខ្សែកផ្លាកទីនទំងន់៣ជី ។
មន្ត្រីនគរបាលប៉ុស្តិ៍ បានបន្តថា មុនពេលកើត ហេតុ នារីរងគ្រោះកំពុងដើរម្នាក់ឯង លុះពេលធ្វើដំណើរ មកដល់មុខវត្តនន្ទមុនី ស្រាប់តែលេចមុខ ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង មកអែប ហើយធ្វើ សកម្មភាពឆក់យកខ្សែកតែម្តង ។
ក្រោយកើតហេតុ ភ្លាមៗនោះ នារីរងគ្រោះ ស្រែកឆោរឡោ គាប់ជួនកម្លាំងនគរបាល កំពុងចុះល្បាត ក៏ដេញតាម ពីក្រោយ រហូតចាប់ខ្លួនបាន ម្នាក់ ដកហូតម៉ូតូមួយគ្រឿង ខណ:ដែលជនសង្ស័យម្នាក់ ទៀត បានរត់គេចខ្លួនបាត់ ព្រមទាំងខ្សែក ដែលឆក់បានពីនារីរងគ្រោះ ទៅជាមួយផងដែរ ។ តាម ចម្លើយ របស់ជនសង្ស័យ ឈ្មោះ សេង វាសនា បាននិយាយប្រាប់ថា បក្ខពួកវាម្នាក់នោះ ឈ្មោះ អូន ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!