ខឹងគេញ៉ែប្រពន្ធរាល់ថ្ងៃ ទ្រាំលែង​ បាន​​យក​សាំង ចាក់​​ដុត​ ទាំង​រស់

 
 

ខេត្តកំពង់ចាម ៖ ករណីភ្លើងប្រចណ្ឌធ្វើឱ្យបុរសម្នាក់ឈ្មោះឡេង ស៊ីថា អាយុ៣៧ឆ្នាំ រស់នៅភូមិ សង្កើប ឃុំសំបូរ ស្រុកបាធាយ យកសាំងដាក់ ក្នុងកំប៉ុងប៊ីយ៉ែទៅស្រោចលើបុរស ចំណាស់ម្នាក់ ឈ្មោះ ប៊ិន យីម អាយុ៥២ ឆ្នាំប៉ងដុតសម្លាប់ ដោយសារខឹង ចូលចិត្តមក និយាយលេងសើច ជាមួយប្រពន្ធ របស់ខ្លួន ជាញឹកញាប់ ។

ហេតុការណ៍នេះកើតនៅវេលាម៉ោង៨ និង១៥នាទីយប់ថ្ងៃទី១៩ មេសា ២០១៥ បណ្តាលឱ្យ ឆាបឆេះ រលាកខ្លួន ប្រាណ បុរសចំណាស់ខាងលើ មួយចំហៀងខ្លួនខាងស្តាំ ហើយត្រូវបាន អ្នកភូមិនាំគ្នា ជួយអន្តរាគមន៍ ចុះចាប់បុរសបង្ក ប្រគល់ឱ្យ សមត្ថកិច្ច ។

លោកវរសេនីយ៍ត្រី សំ ណាល់ អធិការនគរបាលស្រុកបាធាយប្រាប់ឱ្យដឹងថា ផ្ទះរបស់ជនដៃដល់ និងផ្ទះជន រងគ្រោះ នៅជាប់គ្នា  ហើយកន្លងមក ទើបឈ្មោះស៊ីថាកើតរោគប្រចណ្ឌ ចេះតែសម្លក់ សំឡឹងដាក់ បុរសចំណាស់នោះ ។

លោកបន្តថា ស្របពេលដែលនៅយប់ថ្ងៃកើតហេតុកំពុងតែស្ថិតនៅក្នុងបរិវេណផ្ទះរបស់ខ្លួន ស្រាប់តែ បុរសបង្ក បានដើរចូល ទៅដោយក្នុង ដៃមានកាន់ កំប៉ុងប៊ីយែដាក់ប្រេង សាំងពេញ ចាក់លើ ខ្លួនប្រាណ រួចយកដែក កេះដុតជា ហេតុបណ្តាលឱ្យ ឆាបឆេះរលាក មួយចំហៀងខ្លួន ផ្នែកខាងស្តាំ ហើយប្រេង នៅសល់ ក្នុងកំប៉ុងខ្លះត្រូវប្រពន្ធ អ្នករងគ្រោះឃើញ បានយកដៃ វាសចេញធ្លាក់ ទៅលើដី  ។

ភ្លាមៗនោះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាដងទឹកមកជះលើខ្លួនប្រាណ រហូតដល់ ភ្លើងរលត់ រួចបាននាំទៅសង្គ្រោះ នៅមន្ទីរពេទ្យ បង្អែកស្រុកបាធាយ  ។  ចំណែកជន បង្កវិញ នៅរសៀលថ្ងៃទី២០ មេសា នេះ កំពុងត្រូវបាន សមត្ថកិច្ចសួរនាំផង ដែរ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម