ទុក​កូន​ស្រី​អាយុ​១៨​ខែឱ្យ​ជីដូន និង​មីង​មើល​ រវល់​រៀង​ខ្លួន​ ក្មេង​ដើរ​រអិល​ធ្លាក់​ចូលទឹក​ស្ទឹង​លង់​ស្លាប់

 
 

ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីអាយុ១៨ខែម្នាក់ បានលង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម ខណៈពេលដែល ជីដូនរវល់ទៅទិញម្ហូប នៅឯផ្សារ ផ្ញើនឹងមីង តែមីងរវល់ដើរ ទៅខាងមុខផ្ទះ មើលគេ មិនបានចាប់អារម្មណ៍ ក្មេងស្រីនោះ ដើរទៅមាត់ស្ទឹង រអិលជើងធ្លាក់ ចូលស្ទឹង លង់ស្លាប់។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៩ មេសា ២០១៥ នៅភូមិចំណោមលិច ឃុំសំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ឈ្មោះ វណ្ណា លីតា អាយុ១៨ខែ រស់នៅភូមិ-ឃុំខាងលើ ។

លោកអធិការបានបញ្ជាក់ថា កុមារីរងគ្រោះ មានឪពុកឈ្មោះ វណ្ណា អាយុ៣៧ឆ្នាំ ម្តាយឈ្មោះបៀន សារឿង អាយុ២២ឆ្នាំ គឺជាកូនទី១។ កុមារីរងគ្រោះ ត្រូវបានឪពុកម្តាយ ទៅធ្វើការនៅថៃ ទុកកូនស្រីផ្ញើ នឹងជីដូនឈ្មោះ កែវ រ៉េន អាយុ៤៧ឆ្នាំ មើលថែរក្សា ។

មុនពេលកើតហេតុ ជីដូនរវល់ទៅផ្សារ ទិញម្ហូប ដោយទុកក្មេងរងគ្រោះ ឲ្យមីងអាយុ១៤ឆ្នាំមើល តែមីងរវល់ដើរ ទៅមុខផ្ទះ ក្មេងស្រីនោះ បានដើរទៅលេង មាត់ស្ទឹង នៅជិតផ្ទះ ក៏រអិលជើង ធ្លាក់ចូលក្នុងទឹកស្ទឹង លង់ស្លាប់ មិនដឹងពីពេលណាទេ។ ពេលដែលបាត់ ក្មេងរងគ្រោះ នាំគ្នាដើររក តែលើគោក លុះដល់សពអណ្តែត ទើបដឹងថា កុមារីស្លាប់ ដោយលង់ទឹក ទើបមានការ ភ្ញាក់ផ្អើលតែម្តង។

សាកសពក្រោយពីនគរបាល ពិនិត្យរួច បានប្រគល់ជូន ក្រុមគ្រួសារ ចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម