ជនសង្ស័យ រំលោភក្មេងស្រី មិនទាន់ គ្រប់អាយុរត់គេចខ្លួន ទាំងជើង ជាប់ច្រវាក់
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ដែលជាប់ ពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្ថវៈលើ ក្មេងស្រីមិនទាន់ គ្រប់អាយុ រហូតមកដល់ ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ មិនទាន់ ត្រូវបានចាប់ខ្លួននៅឡើយទេ ក្រោយ ពីជនសង្ស័យ បានរត់គេចខ្លួនទាំងជើងជាប់ច្រវាក់ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា កន្លងទៅ ។
យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌស្រុកឯកភ្នំ បានឱ្យដឹងថា ដំណើរ រឿងចាប់រំលោភ បានកើតឡើងតាំងពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៥ វេលាម៉ោង១០ យប់មកម្ល៉េះ ដែលបង្កឡើងដោយ ជនសង្ស័យម្នាក់ឈ្មោះគាត ពន្លក ហៅតាប់ អាយុ២៥ឆ្នាំ រស់នៅភូមិបឹងសំយ៉ាប សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រីឯក្មេងស្រី រងគ្រោះឈ្មោះ ច ស ហ អាយុ១១ឆ្នាំ រស់នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្ដ បាត់ដំបង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹង ថា ជនសង្ស័យនិងក្មេងប្រុសរងគ្រោះបាន ស្គាល់ គ្នាតាមរយៈហ្វេសប៊ុក ពេលនោះជន សង្ស័យ បានធ្វើដំណើរតាំងពីភ្នំពេញ ទៅដល់ ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ដើម្បីជួបគូស្នេហ៍ របស់ខ្លួននៅទីនោះ ។
ពេលធ្វើដំណើរទៅដល់ពួកគេទាំងពីរនាក់ បានសាសងផ្អែមល្អែមជាមួយគ្នារហូតរួមរក្ស បានសម្រេច ។ ក្រោយមានរឿង ខាងលើនេះ កើតឡើងសាច់ញាតិរបស់ក្មេងស្រីរងគ្រោះ បានប្ដឹងទៅសមត្ថកិច្ច ហើយក៏ធ្វើការឃាត់ ខ្លួនជនសង្ស័យនៅ ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ បន្ទាប់មកបាននាំខ្លួន យកទៅសួរ នាំនិងឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុក ឯកភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការចាត់ការបន្ដ តាម ផ្លូវច្បាប់ ។ ប៉ុន្ដែពេលកំពុងឃុំខ្លួនជនសង្ស័យ នៅអធិការដ្ឋាននោះ ជនសង្ស័យបានប្រាប់សមត្ថកិច្ចថាខ្លួន មានអាការៈមិនស្រួលទើប សមត្ថកិច្ចបាននាំ យករូបគេ ចេញពីមន្ទីរឃុំឃាំង ហើយយក ទៅដាក់ច្រវាក់ជើងនិងដាក់ខ្នោះ នៅក្រោមដើមក្រខុប ។
ចំពោះករណីរំលោភលើក្មេងស្រីមិនទាន់ គ្រប់អាយុនេះ សាច់ញាត់របស់នាងបានប្ដឹង ទាមទារជំងឺចិត្ដ រហូត១ម៉ឺនដុល្លារ ប៉ុន្ដែ ដោយសាច់ញាតិ ខាងប្រុស គ្មានលទ្ធភាពរក លុយទាំងនេះជូន ក៏បណ្ដោយទៅតាមកម្មវាទៅចុះ ។ ខណៈដែលបងប្រុសរបស់ជន សង្ស័យ កំពុងទៅនិយាយ ជាមួយ សមត្ថកិច្ច ស្រាប់តែជនសង្ស័យរូបនេះ ឆ្លៀតឱកាសរត់ គេចខ្លួនទាំងជើងជាប់ច្រវាក់តែម្ដង ។ ដូច្នេះសមត្ថកិច្ចស្រុកឯកភ្នំ បានត្រឹមតែ បញ្ជូនសំណុំ ទៅកាន់តុលាការ ខណៈដែលជនសង្ស័យ នៅបន្ដគេចខ្លួនរហូត មកដល់ពេលនេះ ។
សូមបញ្ជាក់ថា ក្មេងស្រីរងគ្រោះនាពេល បច្ចុប្បន្ននេះរស់នៅជាមួយអុំប្រុសអុំស្រី ខណៈដែលឪពុកម្ដាយ របស់នាងទៅធ្វើការនៅព្រំ ដែនប៉ោយប៉ែត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!