នារីម្នាក់ វិះនឹងត្រូវ មិត្តប្រុស យកកន្ត្រៃចាក់ស្លាប់ ដោយសារមកខួបកំណើត យឺតពេល

 
 

សិង្ហបូរី៖ នេះពិតជារឿងមួយ គួរឲ្យហួសចិត្តជាខ្លាំង ដែលបុរស ចិត្តឆៅម្នាក់ គ្រាន់តែមិត្តស្រី ចូលរួមខួបកំណើត របស់ខ្លួន យឺតពេល ក៏កើតជាកំហឹង វាយតប់និង ចាក់នាង នឹងកន្ត្រៃ ដោយមិនប្រណីដៃបន្តិចឡើយ។

រឿងហេតុនេះកើតឡើង នៅពេលដែលបុរសជាមិត្តប្រុស ឈ្មោះ Hong Wei Ping អាយុ ៣៦ ឆ្នាំ រង់ចាំមិត្តស្រី នៅឯផ្ទះរបស់ខ្លួន ដើម្បីប្រារព្ធពិធីកំណើត រួមគ្នា។ ប៉ុន្តែ ដល់ម៉ោងហើយ នាងនៅតែមិនឃើញមក រូបគេ មានការមិនសប្បាយចិត្តជាខ្លាំង ។ លុះដល់ពេលនាង មកដល់ ជនបង្ក ក៏ចាប់ផ្តើមរករឿងឈ្លោះ ព្រោះតែខឹងនាង មកយឺត និង រុញនាងបុកនឹងជញ្ជាំងខ្លាំងៗ ទៀតផង។

រីឯនាងជាមិត្តស្រី ហួសចិត្តនឹង មិត្តប្រុសរបស់ខ្លួនធ្វើបែបនេះ ក៏បញ្ជោះថែម ដោយនិយាយថា ម៉េចក៏មិនសម្លាប់នាងតែម្តងទៅ។ ភ្លាមៗនោះ កំហឹងកំពុងតែពុះកញ្រ្ជោល ជននេះ ក៏បានវាយទាត់ធាក់ នាងឲ្យដេក ទៅនឹងឥដ្ឋ រួចហើយយកកន្ត្រៃ មកចាក់ពោះរបស់នាង បន្ថែមទៀត ដោយស្រែកសួរនាងខ្លាំងៗថា «នាងឯងមកយឺត ព្រោះចង់លេងសើច ជាមួយយើងមែនទេ?»។

សំណាងល្អ អ្នកជិតខាង បានឃើញជននេះ វាយទាត់ធាក់មិត្តស្រី ក៏បានរាយការណ៍ ទៅប៉ូលីសទាន់ពេលវេលា បើមិនដូច្នេះទេ នារីរងគ្រោះ រូបនេះ ប្រាកដជាត្រូវ រូបគេ ចាក់រហូតទាល់តែស្លាប់តែម្តង បាត់ទៅហើយ។

យ៉ាងណាមិញ ក្រោយកើតហេតុ នារីជាមិត្តស្រី បានរងរបួស និង ជាំស្ទើរសព្វរាងកាយ ខណៈពេល ដែលមិត្តប្រុសចិត្តឆៅ ត្រូវបានប៉ូលីសឃុំខ្លួន ប៉ុន្តែ ត្រូវតុលាការ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះ ជននេះត្រូវការពេលវេលា មើលថែទាំ ជីដូនជីតាចាស់ជរា នៅឯផ្ទះ៕


Hong Wei Ping និង មិត្តស្រី មុនពេល រឿងហេតុកើតឡើង


របួស ដែលនាងជាមិត្តស្រី រងឈឺចាប់ ដោយសារមិត្តប្រុសវាយ


របួស ដែលនាងជាមិត្តស្រី រងឈឺចាប់ ដោយសារមិត្តប្រុសវាយ និង ចាក់

ប្រភព ៖ ស្តម

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម