បុរសបែកថ្នាំម្នាក់ឆក់លុយគេរត់ឡើងលើព្រះឆាយាល័ក្ខណ៍
រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមានបុរស បែកថ្នាំម្នាក់ ឆក់លុយ ពីអ្នកលក់បារី ហើយបានរត់ឡើង ទៅលើព្រះឆាយាល័ក្ខណ៍ សម្តេចព្រះ នរោត្តម សីហមុនី បង្កឲ្យមានការ ឆោឡោកាលពីវេលា ម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិ មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។
តាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាមនុស្សបែកថ្នាំ ផង មាន អាយុប្រមាណ២៧ឆ្នាំ រាងស្គមសក់រួញវែង សំបុរស្រអែម បានធ្វើដំណើរ ដោយថ្មើរជើង តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថិពីជើង ទៅត្បូង ស្រាប់តែមកដល់ ចំណុចផ្លូវលេខ១៨៤ កែងព្រះស៊ីសុវត្ថិ ឃើញអ្នកលក់បារី កំពុងតែឈររាប់លុយ ក៏ត្រូវជនបែកថ្នាំ បានឆក់លុយ ពីអ្នកលក់បារីនោះ ហើយក៏បានរត់ សំដៅព្រះឆាយាល័ក្ខណ៍ ដែលគេតាំង នៅខាងមុខព្រះ បរមរាជវាំង មានលំអ ដោយភ្លើងពណ៌ ពេលឃើញដូចនេះ ខាងម្ចាស់លុយ មិនហ៊ានឡើងតាមទេ ព្រោះខ្លាចធ្លាក់ ក៏បានប្រាប់ទៅ សណ្តាប់ធ្នាប់ ខណ្ឌឲ្យជួយអន្តរាគមន៍ ។
ពេលដែលខាងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ មកដល់ មានគ្នាច្រើននាក់ ធ្វើឲ្យបុរសបែកថ្នាំ ភ័យស្លន់ស្លោ បម្រុងលោតចុះ មកក្រោម ធ្វើឲ្យកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បានឡើងតាម ចាប់ជនរូបនោះ ឱ្យចុះ មកដីវិញ ព្រោះខ្លាចជនរូបនោះ លោតចុះមកក្រោម អាចបង្កឱ្យមាន គ្រោះថ្នាក់ ដល់ជីវិត និងហៅរថយន្តសង្គ្រោះ មួយគ្រឿង មកចាំអន្តរាគមន៍ ផងដែរ ប៉ុន្តែពេលដែលឃើញ សណ្តាប់ធ្នាប់ខណ្ឌ ឡើងតាម បុរសបែកថ្នាំ បានតោងទម្លាក់ខ្លួន លោតចុះមកខាងក្រោយ ត្រូវបាន សមត្ថកិច្ច ដែលនៅព័ទ្ធខាងក្រោមរ ត់ដេញចាប់៤ ទៅ៥នាក់ ទម្រាំដេញចាប់ បានយកទៅសួរនាំ នៅសាលាខណ្ឌដូនពេញ ។
បន្ទាប់ពីមន្ត្រីសាលាខណ្ឌ ដូនពេញ ធ្វើការសួរនាំ ទើបដឹងថាបែក ថ្នាំ ហើយបានធ្វើការ ទាក់ទងទៅខាង មណ្ឌលផ្តាច់គ្រឿងញៀន ឱកាសខ្ញុំ ដើម្បីបញ្ចូនបុរសរូបនោះ ទៅធ្វើការបន្សាប គ្រឿងញៀន ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!