ក្មេងស្រីអាយុ២ឆ្នាំ ស្លាប់ទាំងវ័យក្មេង ត្រូវឪពុកម្តាយ យកនាងទៅក្លាស្សេ និងតម្កល់ទុក ដោយសង្ឃឹមថា ថ្ងៃណាមួយ នាងអាចរស់ឡើងវិញ
ថៃ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រី ជនជាតិថៃ អាយុ២ឆ្នាំម្នាក់ មានឈ្មោះថា Matheryn Naovaratpong បានស្លាប់ យ៉ាងអាណោចអាធ័មបំផុត ដោយសារតែ មានជំងឺដុះដុំសាច់ ក្នុងខួរក្បាល ហើយឪពុកម្តាយរបស់នាង បានយកនាង ទៅក្លាស្សេ ដោយសង្ឃឹមថា ថ្ងៃណាមួយ នឹងអាចជួយនាង ឲ្យរស់ឡើងវិញបាន តាមបែបវេជ្ជសាស្ត្រជាន់ខ្ពស់។
នាង Matheryn Naovaratpong គឺជាមនុស្ស វ័យក្មេងបំផុត ដែលត្រូវបានគេ យកសាកសព ទៅក្លាស្សេបែបនេះ។
ក្មេងស្រីឈ្មោះ Naovaratpong
ប្រភពដដែល បានបន្តទៀតថា នាង Naovaratpong បានកើតជំងឺមហារីក កាលពីខែមេសា ឆ្នាំ២០១៤ បន្ទាប់ពីនាង បានសន្លប់បាត់បង់ស្មារតី នៅព្រឹកមួយ។ បន្ទាប់ពីបានបញ្ជូននាង ទៅកាន់មន្ទីរពេទ្យ នៅឯទីក្រុង បាងកក រួចមក លទ្ធផលបានបង្ហាញថា នាង Naovaratpong មានដុំសាច់ ទំហំ ១១សង់ទីម៉ែត្រ ដុះនៅផ្នែកខាងឆ្វេង នៃខួរក្បាលរបស់នាង។
គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យ ឃើញថា នាង Naovaratpong ដែលមានអាយុ ទើបតែ២ឆ្នាំនោះ បានកើតជំងឺម្យ៉ាង ដែលមានឈ្មោះថា “Ependymoblastoma” ដែលវាជាជំងឺ ដុះដុំសាច់ក្នុងខួរក្បាល ដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុត ដែលតែងកើតមាន តែលើ ក្មេងតូចៗ ឬទារកប៉ុណ្ណោះ។ គ្រូពេទ្យបានឲ្យដឹងថា ជំងឺនេះ អាចមានអត្រា រស់រានមានជីវិត រយៈពេល៥ឆ្នាំ ត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។
បន្ទាប់ពីទទួលការព្យាបាល យ៉ាងល្អិតល្អន់ អស់រយៈពេល១ខែ រួមមានដូចជា ការវះកាត់ខួរក្បាល ចំនួន១២ដង, ការប្រើប្រាស់ សារធាតុគីមីព្យាបាល ចំនួន២០ដង និងការព្យាបាល ដោយវិទ្យុសកម្ម ចំនួន ២០ដង ក៏សបង្ហាញឲ្យឃើញថា នាង Naovaratpong មានសង្ឃឹមតិចណាស់។
រហូតដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នាង Naovaratpong បានស្លាប់បាត់បង់ជីវិត។
គួរបញ្ជាក់ផងដែរថា នៅពេលដែលនាងបានស្លាប់ នាងបានបាត់បង់ ខួរក្បាលផ្នែកខាងឆ្វេង ចំនួន៨០ភាគរយ និងរាងកាយសំខាន់ៗ ផ្នែកខាងស្តាំ របស់នាងផងដែរ។ ប៉ុន្តែដោយសារតែ ទឹកចិត្តស្រលាញ់ ចំពោះកូនខ្លាំងពេក ក្រុមគ្រួសាររបស់ Naovaratpong បានយករាងកាយនាង ទៅក្លាស្សេតែម្តង ដោយសង្ឃឹមថា នៅថ្ងៃណាមួយ នឹងអាចជួយសង្គ្រោះនាង ឲ្យរស់ឡើងវិញបាន តាមបែបវេជ្ជសាស្រ្តជាន់ខ្ពស់ ណាមួយ។
យ៉ាងណាមិញ នាង Naovaratpong កំពុងតែត្រូវបាន ក្រុមគ្រួសារ ដាក់ក្លាសេសាកសព ដោយដាក់ ខួរក្បាល និងខ្លួនប្រាណនាង នៅដាច់ដោយឡែកពីគ្នា ក្នុងសីតុណ្ហភាព ដក១៩៦អង្សាសេ នៅឯអង្គការមួយ ដែលមានឈ្មោះថា Alcor Life Extension Foundation ឬហៅកាត់ថា Alcor ដែលមានទីតាំង ស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។
ម្តាយឪពុកនាង Naovaratpong បានគិតថា ទោះបីជា មានមនុស្សប៉ុន្មាននាក់ ខឹងសម្បារ ឬជជែកតវ៉ា យ៉ាងណាក៏ដោយ ប៉ុន្តែពួកគាត់ សង្ឃឹមថា ថ្ងៃណាមួយ វិទ្យាសាស្រ្ត នឹងរីកចម្រើនគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះ ជីវិតរបស់នាង Naovaratpong ឡើងវិញ។ ជាមួយគ្នានេះដែរ ពួកគាត់ចង់ឲ្យ កោសិកាខួរក្បាល និងផ្នែកផ្សេងៗ នៃរាងកាយរបស់នាង ត្រូវបានរក្សាទុក ដូច្នេះហើយ ជំងឺដ៏កាចសាហាវ ដែលបានសម្លាប់នាង Naovaratpong នឹងអាចយកទៅសិក្សា នៅពេលអនាគត។
ទោះបីជាយ៉ាងណា ឪពុកម្តាយនាង Naovaratpong ត្រូវចំណាយប្រាក់យ៉ាងច្រើន ចំពោះការធ្វើបែបនេះ ដោយត្រូវបង់ថ្លៃ ចូលជាសមាជិក Alcor តម្លៃ៧៧០ដុល្លារ ក្នុងមួយឆ្នាំ បូកជាមួយនឹង ការដាក់ក្លាស្សេ ខួរក្បាល ចំនួន ៨០,០០០ដុល្លារ ឬ ៣០០,០០០ដុល្លារ សម្រាប់ការដាក់ ក្លាស្សេខ្លួនប្រាណទាំងមូល។
គួររំលឹកផងដែរថា Alcor គឺជាទីកន្លែង ដែលសាកសព កីឡាករវាយកូនបាល់ ដ៏ល្បីឈ្មោះ Ted Williams និងកូនប្រុសរបស់គាត់ John Henry Williams បានដាក់ក្លាស្សេតម្កល់ នៅទីនោះ៕
ប្រភព ៖ ដេលីម៉ែល
កែសម្រួលដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!