រូបថតតារាល្បីជាមួយអ្នកម្ដាយក្នុងថ្ងៃពិសេស
អ្នកណាទៅដែលមិនរំភើបនៅពេលឪពុកម្ដាយរបស់ខ្លួនបានចូលរួមអបអរក្នុងថ្ងៃពិសេសរបស់ខ្លួន? ជាការពិតណាស់នៅថ្ងៃសំខាន់ៗដូចជាថ្ងៃបញ្ចប់ការសិក្សា ថ្ងៃទទួលពានរង្វាន់ ឬក៏ថ្ងៃសម្រេចស្នាដៃអ្វីមួយ គឺជាថ្ងៃដ៏រីករាយក្នុងជីវិតរបស់យើង ហើយវត្តមានរបស់អ្នកមានគុណ គឺពិតជាធ្វើឲ្យថ្ងៃនេះកាន់តែមានន័យថែមទៀត។ ពាក់ព័ន្ធនឹងរឿងនេះ ក៏ដូចជាផ្សារភ្ជាប់នឹងទិវារំឭកគុណម្ដាយកាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅនេះ ថ្ងៃនេះយើងមកមើលរូបភាពតារាល្បីៗ ជាមួយម្ដាយរបស់ពួកគេ នៅក្នុងថ្ងៃរីករាយរបស់ពួកគេ ដូចជា៖
Lupita Nyong’o
តារាសម្ដែងស្រីក្នុងរឿង “12 Years a Slave” Lupita Nyong’o ជាមួយម្ដាយ Dorothy ក្នុងកម្មវិធី Independent Spirit Awards នៅទីក្រុង Los Angeles កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៤។
Miley Cyrus
តារាចម្រៀង Miley Cyrus និងម្ដាយ Tish ក្នុងកម្មវិធីមហោស្រពតន្ត្រី iHeartRadio នៅ Las Vegas កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៣។
Rihanna
តារាចម្រៀង Rihanna និងម្ដាយ Monica Braithwaite Fenty ក្នុងកម្មវិធី American Music Awards នៅទីក្រុង Los Angeles កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣។
Jennifer Lawrence
តារាសម្ដែង Jennifer Lawrence និងម្ដាយរបស់នាង Karen រួមជាមួយឪពុក Gary ក្នុងកម្មវិធី Oscars Governor Ball នៅ Los Angeles កាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០១៤។
Beyonce
តារាចម្រៀង Beyonce និងម្ដាយ Tina ដែលជាអ្នកច្នៃម៉ូដសំលៀកបំពាក់ភាគច្រើនដែល Beyonce ស្លៀកពាក់។
Jared Leto
តារាសម្ដែង Jared Leto ជាមួយម្ដាយ Constance និងប្អូនប្រុស Shannon ក្នុងកម្មវិធីពានរង្វាន់ Oscars ឆ្នាំ២០១៤។
Leonardo DiCaprio
តារាសម្ដែង Leo និងម្ដាយ Irmelin ក្នុងកម្មវិធីពានរង្វាន់ Oscars ឆ្នាំ២០១៤។
Justin Bieber
តារាចម្រៀង Justin Bieber និងម្ដាយ Pattie Mallette ក្នុងកម្មវិធីសម្ពោធភាពយន្តឯកសាររបស់ Justin “Justin Bieber’s Believe” នៅ Los Angeles កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣។
Drake
តារាចម្រៀង Drake និងម្ដាយ Sandi។ បទ “Take Care” គឺ Drake បានសរសេរអំពីការដឹងគុណរបស់គេចំពោះម្ដាយរបស់គេតែម្ដង។
Ryan Gosling
តារាសម្ដែង Ryan Gosling និងម្ដាយ Donna ក្នុងកម្មវិធីសម្ពោធភាពយន្ត “Gangster Squad” នៅទីក្រុង Los Angeles កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៣។
Bradley Cooper
តារាសម្ដែង Bradley Cooper និងម្ដាយ Gloria ក្នុងកម្មវិធីពានរង្វាន់ Oscars ឆ្នាំ២០១៣។
Taylor Swift
តារាចម្រៀង Taylor Swift និងម្ដាយរបស់នាងក្នុងកម្មវិធីពានរង្វាន់ Grammys នៅទីក្រុង Los Angeles កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១០។
Kim Kardashian
តារាទូរទស្សន៍ Kim Kardashian និងម្ដាយ Kris Jenner ក្នុងកម្មវិធី Women in Entertainment Breakfast លើកទី២២ របស់ Hollywood Reporter កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣។
Justin Timberlake
តារាចម្រៀង Justin Timberlake និងម្ដាយ Lynn ក្នុងកម្មវិធីពានរង្វាន់ Oscars កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០១១។
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!