គំនុំគុំកួនយូរ មករំសាយនៅ ថ្ងៃចូលឆ្នាំទី២ យកកាំបិតខ្វែវកាប់ ចំក្បាលរបួសធ្ងន់
ខេត្តត្បូងឃ្មុំ ៖ រហូតមកទល់ព្រឹក ថ្ងៃទី ១៨ មេសា ២០១៥ នេះ ជនសង្ស័យឈ្មោះដុក លី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិដារ ឃុំដារ ស្រុកមេមត់ នៅមិនទាន់ត្រូវ សមត្ថកិច្ចមូលដ្ឋាន ចាប់ខ្លួនបាននៅឡើយ ក្នុងអំពើហិង្សា ដោយចេតនាមាន ស្ថានទម្ងន់ ដោយបាន ប្រើកាំបិតខ្វេវ កាប់ប្រហារទៅលើ គូបដិបក្សក្នុងវង់រាំ ធុងបាស់មួយកន្លែងក្នុង ភូមិដារត្បូង ឃុំដារ កាលពីរសៀល ថ្ងៃទី១៥ មេសា ២០១៤ ត្រូវនឹងថ្ងៃចូលឆ្នាំទី២ បណ្តាលឱ្យ ជនរងគ្រោះរងរបួស ចំក្បាលហូរឈាម ស្រោចពេញខ្លួន ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ឱ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ែម រដ្ឋា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិដារត្បូង ឃុំដារ កំពុងតែរាំលេង ជាមួយនិងមិត្តភក្តិ ជាច្រើននាក់ កាលពីវេលាម៉ោង ៤ និង៣០នាទី រសៀលថ្ងៃទី១៥ មេសា ក៏ត្រូវជន សង្ស័យខាងលើ មកកាប់ប្រហារពី ខាងក្រោយចំនួន ៣កាំបិត ក្នុងនោះត្រូវខ្នង២កាំបិត និងក្បាល១កាំបិត ដេកដួលទៅលើដី រងរបួស ធ្ងន់ បង្កឱ្យមានការ ភ្ញាក់ផ្អើលពេញវង់រាំ ។
ប្រភពបន្តថា ចំណែកជនបង្កបាន រត់គេចខ្លួនបាត់ ដោយបន្សល់ទុក កាំបិតខ្វេវ១ នៅកន្លែងកើតហេតុ បន្ទាប់មកកម្លាំង ប៉ុស្តិ៍រដ្ឋបាល ឃុំដារ បានចុះទៅ ដល់ទីនោះ ។ ដោយបានសួរនាំ សាក្សីជាច្រើននាក់ និងការបំភ្លឺពី ជនរងគ្រោះ ទើបដឹងថា មូលហេតុដែល កើតឡើងនេះ គឺ ដោយសារ តែភាគីទាំងសង ខាងមានទំនាស់ ជាមួយនឹងគ្នា កាលពីមុនមក លុះពេលដែល មានគំនុំសងសឹកគ្នា ស្របពេលដែលឃើញ ជនរងគ្រោះកំពុង តែរាំលេងសប្បាយ ចូលឆ្នាំនោះ ភ្លេចខ្លួននោះ គូជម្លោះបាន ដាក់កាំបិតតាមខ្លួន ដោយមិនមានដងនោះទេ ទាញមកកាប់ ប្រហារលើ ជនរងគ្រោះតែម្តង ។
នៅក្នុងហេតុការណ៍ ហិង្សានោះ ជនរងគ្រោះត្រូវបាន សាច់ញាតិបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែក ស្រុកមេមត់ និងនាំទៅសង្គ្រោះ នៅ ប្រទេសវៀតណាម ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!