ក្មេងប្រុសស្រី២នាក់បងប្អូន លង់ ទឹកជ្រោះប៊ូស្រាស្លាប់ ខណៈចុះ មុជទឹកលេង
ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្កើតបានលង់ទឹកស្លាប់ ខណៈពួកគេបាន មកលេងកម្សាន្ត នៅរមណីយដ្ឋាន ទឹកជ្រោះប៊ូ ស្រា ជាមួយ ក្រុមគ្រួសារ ដោយបាន បង្កការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ដល់ភ្ញៀវទេសចរ ដែលមកលេង នៅទឹក ធ្លាក់ កាលពី វេលាថ្ងៃ ត្រង់ថ្ងៃទី១៩ មេសា ស្ថិតនៅ ភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះជាបងប្អូនបង្កើតលង់ទឹកជ្រោះសា្លប់មានទីលំនៅ នៅខេត្ត រតនគិរី ជាមួយ ឪពុកម្តាយ។ ក្មេងប្រុសឈ្មោះ ពិសិទ្ធ អាយុ១៣ឆ្នាំ ក្មេងស្រីឈ្មោះ នីតា អាយុ ១០ឆ្នាំ ។ ក្រោយកើត ហេតុឪពុកម្តាយ បាននាំយកសព កូនទាំង២ ត្រឡប់ទៅ ធ្វើបុណ្យនៅឯ ខេត្តរតនគិរីវិញ ភ្លាមៗមិនបាន ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចទេ ។
ខណៈក្រុមគ្រួសារសពកំពុងជួបទុក្ខធំបាត់បង់កូនម្តងពីរទៅហើយនោះ នៅពេលដែល រថយន្តដឹកសព ក្មេងទាំងពីរ យកទៅធ្វើ បុណ្យនៅផ្ទះ ស្រាប់តែរថយន្ត ដឹកសពខាងលើបាន ជួបគ្រោះថ្នាក់ ចរាចរណ៏ តាមផ្លូវទៀត ដូចពាក្យចាស់ ពោលថា«យីអ៊ុនដាក់ អារក្សជាន់»។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១ និង៣០នាទីរសៀល នៅចំណុចភូមិពូលូង សង្កាត់រមនា ក្រុងសែន មនោរម្យ មានរថយន្តសាំយ៉ុង ពណ៌ស្លែ ស្លាកលេខ ភព២k-៤៦៨០ ដឹកសព ក្មេង២នាក់ លង់ទឹកសា្លប់ បានដាច់ហ្វ្រាំង ទៅបុកគូទ រថយន្តហ៊ីលុច្ស ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ ភព២ U-០៥៩៨ ម្ចាស់ឈ្មោះ សាលេះ សាលី ជាជនជាតិ ខ្មែរអ៊ិស្លាម អាយុ៤៧ឆ្នាំ ធ្លាក់ចូល អូរបណ្តាល ឲ្យរងរបួសស្រាល៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!