លិចទូក ដឹកជនអន្តោប្រវេសន៍ កណ្តាលសមុទ្រ មនុស្ស ៩៥០នាក់ ទើបតែជួយបាន ២៨នាក់

 
 

បរទេស៖ សារព័ត៌មានបរទេស ចុះផ្សាយម្សិលមិញ ឲ្យដឹងថា ទូករត់ពន្ធដឹកជនអន្តោប្រវេសន៍ មួយគ្រឿង ផ្ទុកមនុស្សសរុប ៩៥០នាក់ បានលិច នៅសមុទ្រមេឌីទែរ៉ាណេ។

ឧប្បទ្ទវហេតុលិចទូកនេះ បានកើតឡើង នាព្រឹកថ្ងៃអាទិត្យ កន្លងទៅ ខណ:ទូក មានផ្ទុកជនអន្តោប្រវេសន៍ ៩៥០នាក់ ឆ្លងសមុទ្រមេឌីទែរ៉ាណេ ទិសដៅពីប្រទេសលីប៊ី ទៅកាន់ ប្រទេសអ៊ីតាលី។ ក្នុងពេលនេះ មនុស្សជាង ៩០០នាក់ កំពុងត្រូវបានគេ ដាក់ការសង្ស័យថាបាន ស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយពីមិនមាន ការជួយសង្គ្រោះទាន់ពេលវេលា។

ប្រតិបត្តិការជួយសង្គ្រោះ ធ្វើឡើង ជួយបានជនរងគ្រោះ តែចំនួន ២៨នាក់ប៉ុណ្ណោះ មកទល់ពេលនេះ។

ខណ:នេះដែរ នាយករដ្ឋមន្ត្រីអ៊ីតាលី បានកោះហៅ ធ្វើកិច្ចប្រជុំបន្ទាន់ រវាងបណ្តាមេដឹកនាំប្រទេស នៃសហភាពអ៊ឺរ៉ុប ដើម្បីពិភាក្សាអំពីបញ្ហានេះ៕

រូបភាព ថតបាន ពេលទូកលិច៖

រូបភាពជនអន្តោប្រវេសន៍ ដែលត្រូវបានជួយសង្គ្រោះ៖


ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម