ខឹងប្តីមានស្រី ទ្រាំមិនបាន យកទឹកអាស៊ីត ចាក់លើភ្នែកប្តី
ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ បានក្លាយខ្លួន ជាអ្នកទោស ព្រោះតែយកទឹកអាស៊ីត ចាក់លើប្តី ដោយសារតែ ខឹងប្តីមានស្រី។ ករណីនេះ កើតឡើងកាលពីវេលាម៉ោង ១១ និង៣២នាទី យប់ ថ្ងៃទី១៨ មេសា នៅចំណុច ភូមិចាក់កាំបិត ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ស្ត្រីដែលយក ទឹកអាស៊ីត ជះលើប្តី មានឈ្មោះអិន សុផល អាយុ៥២ឆ្នាំ ចំណែកប្តី រងគ្រោះ ឈ្មោះបិច ចន្ថា ភេទប្រុស អាយុ៥២ឆ្នាំ អ្នកទាំងពីររស់នៅភូមិ-ឃុំ កើតហេតុខាងលើ។ នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់បានឆ្លើយ សារភាពថា មូលហេតុដែលគាត់ ក្លាយខ្លួន ទៅជាបែបនេះដោយសារតែ ខឹងនឹងលោកប្តី ពូកែមានស្រីញី ខាងក្រៅផ្ទះមិនសូវ គិតគូរ ជួយរកស៊ីនោះទេ។
ស្ត្រីដៃដល់បន្តថា គាត់មិនចង់ធ្វើបែបនេះទេ តែបើមិនធ្វើបែបនេះលោកប្តី កំហូចរបស់គាត់ មិនភ្ញាក់ខ្លួននោះទេ។ បើទោះជាគាត់ ក្លាយខ្លួនជាអ្នកទោសក្តី ក៏គាត់មិនតូចចិត្តដែរ ហើយគាត់សុខចិត្ត ទទួលទោស ចំពោះអ្វី ដែលគាត់បានធ្វើ។ លោកវរសេនីយ៍ត្រី ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឱ្យដឹងថា ករណីនេះជនរងគ្រោះ មិនបានប្តឹងនោះទេ។ ពេលនេះកំពុងតែ រៀបចំឯកសារ សម្របសម្រួលគ្នាតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!