សំណុំរឿង​កូនប្រុស​លោក​ប៉េ​អឹ​ម​ ម្នាក់​ដែល​ វាយ​ភ្ញៀវ​ និង​ដក​ កាំភ្លើងខ្លី​ដេញ​ ភ្ជង់​សមត្ថកិច្ច​ក្នុង​ ខារ៉ាអូខេ​ នៅ​តែ​មិន​ ទាន់​ស្ងប់​ ដោយសារ​សមត្ថកិច្ច​ មិន​ចាត់ការ

 
 

ខេត្តបាត់ដំបង ៖ រហូតមកដល់ព្រឹកថ្ងៃទី១៩ មេសា ២០១៥នេះ សំណុំរឿងកូនប្រុស មន្ត្រីកងរាជ អាវុធហត្ថ លើផ្ទៃប្រទេស ម្នាក់ដែល បានវាយភ្ញៀវ និងដកកាំភ្លើងខ្លីអាម៉េភ្ជង់ សមត្ថកិច្ចពេល ចុះអន្តរាគមន៍ ក្នុងជម្លោះផឹកស៊ី នៅក្នុងក្លិបខារ៉ាខេ មួយកន្លែង ក្នុងក្រុងបាត់ដំបង កាលពីពាក់ កណ្ដាល សប្ដាហ៏មុននេះ នៅតែមិន ទាន់ស្ងប់ស្ងាត់នៅ ឡើយ ហើយត្រូវបាន ក្រុមអ្នករិះគន់ តាមតុកាហ្វេ និងមជ្ឍដ្ធាននានា លើកយកមក ជជែកគ្នាបែកពពុះ មាត់អំពី ចំណាត់ការគ្មាន ប្រសិទ្ធភាព របស់សមត្ថកិច្ច ខណៈប្រព័ន្ធ ផ្សព្វផ្សាយ នានាក៏រងនូវការ រិះគន់ផងដែរថា បានជួយបិទ បាំងនូវព័ត៌មាន នេះ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២យប់ ថ្ងៃទី១៣ មេសា កម្លាំងព្រហ្មទណ្ឌផ្នែកបង្ការ-បង្ក្រាប របស់ការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល បានចុះអន្តរាគមន៏ក្នុងជម្លោះផឹក ស៊ីមួយ ក្នុងក្លិបខារ៉ាអូខេ «អូមេហ្គា» ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង បន្ទាប់ពីមាន ការស្នើសុំអន្តរាគមន៏ តាមទូរស័ព្ទថា មានបុរស ម្នាក់ស្រវឹងជោក ជាំបង្កជម្លោះ ជាមួយភ្ញៀវដទៃ ក្នុងបន្ទប់ខារ៉ាអូខេ។

ប៉ុន្តែពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ជនបង្កនោះបានរត់ទៅយកកាំភ្លើងខ្លីម៉ាក Beretta ចេញពីក្នុង រថយន្តរបស់ខ្លួន ហើយភ្ជង់ទៅលើសមត្ថកិច្ចម្នាក់ឈ្មោះសិដ្ធ បង្កឲ្យមានការ ភ្ញាក់ផ្អើលពេញ ក្លិបខារ៉ាអូខេ។ បន្តិចក្រោយមក ទើបត្រូវកម្លាំង សមត្ថកិច្ចចាប់ខ្លួនជន បង្កនោះនៅ ក្នុងបន្ទប់ច្រៀងតែម្ដង ខណៈជននេះ និងបក្សពួកម្នាក់ទៀតកំពុង ផឹកស៊ីធម្មតា ហើយយក កាំភ្លើងខ្លីដាក់ សម្ញែងគេ ឯងនៅលើតុ។

នៅក្នុងហេតុការណ៍នេះ បើតាមការបំភ្លឺពីសាក្សីនានានៅក្នុងក្លិបខារ៉ាអូខេបានឲ្យដឹងថា ដំបូងជនដៃ ដល់នោះបាន យកកែវស្រា ទៅជល់ ជាមួយភ្ញៀវម្នាក់ឈ្មោះយៀត តែមិនត្រូវ បានឈ្មោះយៀត ស្វាគមន៏ទេ ព្រោះមិន ដែលស្គាល់គ្នា ជាហេតុធ្វើឲ្យ ជនដៃដល់ ខឹងសម្បាក៏ទះ កំផ្លៀងឈ្មោះយៀត មួយដៃ ហើយរុញ ផ្ដួលទៀត។

ប្រភពដដែលបញ្ជាក់ថា ឈ្មោះយៀត មិនតបតទេ ហើយក៏ដើរចេញក្រៅបន្ទប់ទូរស័ព្ទប្ដឹង សមត្ថកិច្ច តែម្ដង។ ប៉ុន្តែពេល សមត្ថកិច្ចចុះ ទៅដល់ ស្រាប់តែជនដៃដល់រត់ទៅទាញ កាំភ្លើងខ្លីចេញ ពីក្នុងឡាន រួចអាម៉េ ដេញភ្ជង់ សមត្ថកិច្ច និងជេរប្រមាថ យ៉ាងចាស់ដៃ ហើយត្រូវត្រូវឃាត់ ខ្លួនភ្លាមៗដែរ។

ក្រោយពីសាកសួរបឋម សមត្ថកិច្ចបានប្រាប់ថា ជនបង្កហេតុនោះឈ្មោះស ឧត្តម អាយុ២៤ឆ្នាំ ជាមន្ត្រី យោធានៅអង្គភាព យោធភូមិភាគ ពិសេស មានឋានៈជានាយចំណង់ និងជាកូន ប្រុសលោក ប៉េអឹមលើ ផ្ទៃប្រទេសពាក់ ផ្កាយ២ម្នាក់ផង។ បុរសនេះ ប្រើប្រាស កាំភ្លើងខ្លីម៉ាក Beretta និងមានគ្នា ២នាក់ជិះរថយន្តម៉ាកកាមរីពណ៌ខ្មៅស៊េរីទំនើប ពាក់ស្លាកលេខភ្នំពេញ2N-7566។ សមត្ថកិច្ចនិយាយថា ពេលនាំខ្លួនទៅដល់ ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្ត ជនបង្កឈ្មោះស ឧត្តម នេះហាក់មិន បានខ្លាចញញើត អ្វីទាំងអស់ ថែមទាំងបាន បង្កការអុក ឡុកជេរប្រមាថ និងធាក់ទៅលើ សមត្ថកិច្ចទាំង ដៃជាប់ខ្នោះ នៅចំពោះមុខឪពុករបស់ ខ្លួនដែលបាន ទៅអន្តរាគមន៍ ដល់ស្នង ការខេត្ត ទាំងយប់ទៀតផង។

ស្របពេលដែលសមត្ថកិច្ចកំពុងសួរនាំជនបង្កឈ្មោះស ឧត្តម នាយប់នោះ ក៏មានអ្នកអន្តរាគមន៏ ខ្វាត់ខ្វែងឲ្យ មានការដោះ លែងជនដៃដល់ នេះទាំង កណ្ដាល អាធ្រាត្រផងដែរ នេះបើតាម ការបង្ហើបឲ្យ ដឹងពី មន្ត្រីជំនាញ។ ទំនងដោយ សារមានការ អន្តរាគមន៍ពីអ្នកមាន ឥទ្ធិពលបែប នេះហើយ ទើបលោកម៉េង លៀង ប្រធាន ការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល ដែលទទូល ចាត់ការ លើករណីនេះ សម្រេចដោះ លែងជនបង្ក នៅព្រឹកថ្ងៃទី១៤ មេសា ដោយអះអាងថា ឈ្មោះស ឧត្តម មិនបានបង្កបទ ល្មើសដែល សមនឹងចាប់ ខ្លួននោះទេ។

រីឯជនរងគ្រោះឈ្មោះយៀត ក៏ត្រូវគេសម្របសម្រូលឲ្យដកពាក្យបណ្ដឹងវិញ ចៀសវាងការ ប្រឈមមុខ ជាមួយជន បង្កដែលសំបូរ ទៅដោយ ខ្សែអ្នកមានឥទ្ធិពល ខណៈសមត្ថកិច្ច ថ្នាក់ក្រោមមួយ ចំនួនហាក់ មិនសប្បាយចិត្ត និងបានត្រឹម តែរងនូវការ ជេរប្រមាថពីជន បង្កតែប៉ុណ្ណោះ។

កោះសន្តិភាពមិនអាចស្វែងរកការឆ្លើយបំភ្លឺពីភាគីបង្ក និងភាគីរងគ្រោះបន្ថែមបានទេនៅព្រឹកថ្ងៃ ទី១៩ មេសានេះ។ ប៉ុន្តែលោក ម៉េង លៀង ប្រធានការិយាល័យព្រហ្មកំរិតស្រាល បានច្រាន ចោលរាល់ ការចោទ ប្រកាន់ទាំងឡាយ ដែលថា ជនបង្កឈ្មោះស ឧត្តម បានជេរប្រមាថ ឬធាក់សមត្ថកិច្ច នៅក្នុង ការិយាល័យ ឬប្រើប្រាសកាំភ្លើង ខ្លីភ្ជង់កម្លាំង សមត្ថកិច្ច របស់លោកពេល ចុះអន្តរាគមន៏។ លោកម៉េង លៀង បានបកស្រាយ ផ្ទុយពីការបំភ្លឺ របស់មន្ត្រីក្រោម ឱវាទនិងសាក្សីមួយចំនួនថា ឈ្មោះស ឧត្តម មិនបានដកកាំ ភ្លើងខ្លីដេញ ភ្ជង់សមត្ថកិច្ចទេ គ្រាន់តែដក ដាក់លើតុ ដើម្បីការពារ ខ្លួនក្រែង ឈ្មោះយៀត ទូរស័ព្ទហៅ បក្សពួកមកបន្ថែមតែ ប៉ុណ្ណោះ។

លោកបញ្ជាក់ថា ឈ្មោះស ឧត្តម បានប្រើប្រាស់កាំភ្លើងស្របច្បាប់ ដោយមានលិខិត ឧទ្ទេសនាម និងលិខិត បញ្ជា បេសកកម្ម ត្រឹមត្រូវពីអង្គភាព ដូច្នេះគ្រាន់តែដកកាំភ្លើងដាក់ លើតុក្នុង បន្ទប់ច្រៀងខារ៉ាអូខេ គឺគ្មាន កំហុសទេ។ ប៉ុន្តែបើពិនិត្យ មើលកាល បរិច្ឆេទនៃលិខិត ឧទ្ទេសនាម និងលិខិត បញ្ជាបេសកកម្ម របស់លោកនាយចំណង់ ស ឧត្តម គឺផុតសុពលភាព ច្រើនថ្ងៃហើយ។ នៅក្នុងលិខិត ឧទ្ទេសនាម និងលិខិតបញ្ជា បេសកកម្ម គឺមានសុពលភាព រយៈពេល១ខែ ចាប់ពីថ្ងៃទី០៦ មិនា ដល់ថ្ងៃទី០៦ មេសា ២០១៥។ លុះនៅយប់ ថ្ងៃទី១៣ មេសា មន្ត្រីយោធារូបនេះ បានប្រើប្រាស កាំភ្លើងខ្លីនេះទៅ គំរាមគេឯងនៅ ក្នុងជម្លោះ ពេលផឹកស៊ី។

លោកម៉េង លៀង បានពន្យល់អំពីបញ្ហានេះដូច្នេះថា«ពិតមែនតែលិខិតបេសកកម្មនោះហូសថ្ងៃកំណត់ ក៏គេអាច ប្រើប្រាស់ កាំភ្លើងបានដែរ ព្រោះកន្លងមកកូនចៅរបស់លោកខ្លះ បានប្រើប្រាស់ កាំភ្លើងហូស បេសកកម្មរហូត ដល់១ខែ ក៏មានដែរ»។

ជុំវិញការដោះលែងជនបង្កឈ្មោះស ឧត្តម ផុយៗដោយគ្មានចំណាត់ការតាមផ្លូវច្បាប់បែបនេះ បានធ្វើឲ្យ មានការរិះគន់ យ៉ាងខ្លាំងពី មជ្ឍដ្ធាននានា ដែលបានតាមដានអំពីសំណុំ រឿងនេះ ខណៈប្រព័ន្ធ ផ្សព្វផ្សាយ នានាបាន ផ្អាកការផ្សាយ មួយរយៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលជា ហេតុនាំឲ្យមាន ការសង្ស័យថា អ្នកសារព័ត៌មាន មួយចំនួន បានព្យាយាម ជួយបិទបាំង នូវព័ត៌មាននេះ ទៀតផង។ មកដល់ព្រឹក ថ្ងៃទី១៩មេសានេះ សំណុំរឿង របស់កូនប្រុស លោកផ្កាយ២ប៉េអឹម នៅតែជាចំណុច រសើប ជាព័ត៌មានក្ដៅៗ សំរាប់អ្នកនិយម តាមដានព័ត៌មាន និងអ្នកវិភាគតាម តុកាហ្វេ នៅឡើយ បើទោះជា ព័ត៌មាននេះ សមត្ថកិច្ចព្យាយាម បំភ្លេចជាង១សប្ដាហ៍ ទៅហើយក្ដី។ អ្វីដែល អ្នកតាមដាន ចង់ដឹងបំផុតនោះ គឺអំពីមូលហេតុ នៃការដោះលែង ជនដៃដល់ និងអំពីមូលហេតុ នៃការមិនចេញផ្សាយ លើទំព័រសារព័ត៌មាន។

អ្នករិះគន់ និងសាក្សីមួយចំនួនដែលបានដឹងរឿងនេះ បានលើកហេតុផលដូច្នេះថា បើយោងលើ សកម្មភាព បង្កហេតុរបស់ ជនសង្ស័យ ខាងលើនេះ ដែលបានវាយតប់ទៅ លើអ្នកដទៃ និងដកកាំភ្លើង ខ្លីគំរាមលើ សមត្ថកិច្ចទៀតនោះ គឺសមល្មម អាចចោទប្រកាន់ថា បានប្រព្រិត្តបទ ល្មើសហើយ តែនេះដោយ សារតែជនបង្កមានខ្នងក្រាស និងមានអ្នក ធំអន្តរាគមន៍ច្រើន ទើបសមត្ថកិច្ចមិន ហ៊ានចាត់ការ ឬក៏អាចបានសើមមាត់ សើម.កខ្លះផងក៏មិនដឹង ទើបព្យាយាម ជួយឆ្លើយសម្រាលបន្ទុកជនបង្ក ហើយដោះលែង ងាយៗបែបនេះ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម