ពូ ក្មួយបាត់ខ្លួនសង្ស័យ លង់ទឹក នៅក្នុង រមណីយដ្ឋានតាតៃ
ស្រុកលំផាត់-ខេត្តរតនគិរីៈ យុវជនពីរនាក់បានបាត់ខ្លួននៅ តំបន់ទេសចរណ៍តាតៃ ធ្វើអោយមានការ ភ្ញាក់ផ្អើលដល់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងខ្លាំង ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ស្ថិតនៅត្រង់ចំណុទន្លេស្រែពក (តំបន់ទេសចរណ៍តាតៃ) ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ ដែលបានបាត់ខ្លួននោះ ទី១ មានឈ្មោះ ភួយ រតនៈ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទី២ ហង្ស មី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរត្រូវជាពួនិងក្មួយ រស់នៅភូមិទេសន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។
ប្រភពពត៌មានពីក្រុមគ្រួសារបានឲ្យដឹងថាឈ្មោះភួយ រតនៈ នេះជានិសិ្សតរៀន នៅភ្នំពេញ ទើបមកលេង ផ្ទះម្តាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក៏បានជួប ឧប្បតិ ហេតុ បាត់ខ្លួននៅទន្លេ ស្រែពក (រមណីយដ្ឋានតាតៃ) ពេលនេះក្រុមគ្រួសារមិនទាន់រកអ្នកទាំង២ឃើញនៅឡើយទេ ។
បើតាមសម្តីរបស់លោក សូយ ថាយ អធិការស្រុកលំផាត់ បានឲ្យកោះសន្តិភាពដឹងថា ហេតុការណ៍ បាត់ខ្លួនយុវជនទាំង២នេះពិតមែន ឃើញតែ ខោអាវ ២កំប្លេ និងទូរស័ព្ទ២គ្រឿង នៅមាត់ទន្លេ ហើយតំបន់ដែលពួកគាត់ទៅលេងនោះគឺធំមិនដឹងយុវជនទាំង២នាក់នេះទៅ លេងកន្លែងណាខ្លះ ហើយនៅម៉ោង ៩យប់នេះនូវមិនទាន់រកឃើញទេ លោកមិនទាន់ហ៊ានសន្និដ្ឋានបាត់ខ្លួនដោយលង់ទឹក និងមូលហេតុអ្វីនោះទេ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!