ពិរុទ្ធជនថោង សារ៉ាត់ ប្រឈមជាប់ គុកមួយជីវិត ក្នុងរឿងធ្វើ ឃាត លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅកណ្ដាល រាជធានីភ្នំពេញ
ភ្នំពេញ៖ បើយោងទៅតាម គេហទំព័ររបស់ អគ្គស្នងការរដ្ឋាន នគរបាលជាតិ បានបង្ហាញឲ្យដឹងថា ថា ពិរុទ្ធជន ថោង សារ៉ាត់ ប្រឈមជាប់ គុកមួយជីវិត ក្នុងសំណុំរឿងបញ្ជាឱ្យ ឃាតករបាញ់ សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ។
គួរបញ្ជាក់ថា៖ ពិរុទ្ធជន ថោង សារ៉ាត់ ដែលជាមេខ្លោងនៃអំពើឃាតកម្មគិតទុកជាមុន បញ្ជាឱ្យ ឃាតករបាញ់ សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺយ៉ាង សាហាវព្រៃផ្សៃកណ្តាល រាជធានី ភ្នំពេញ ត្រូវបានចាប់ខ្លួន និង ត្រូវបានសាលា ដំបូងរាជធានីភ្នំពេញ សម្រេច បញ្ជូនទៅឃុំខ្លួន ក្នុងពន្ឋនាគារព្រៃស កាលពីវេលា ម៉ោង ១៧និង ៣០នាទី ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ក្រោមការចោទ ប្រកាន់ពីបទផ្តើម គំនិតក្នុងអំពើ ឃាតកម្មគិត ទុកជាមុន ។ លោក លី សុខលេង ចៅក្រមស៊ើបសួរ បានចំណាយពេល ជាង៣ម៉ោង ក្នុងការសាកសួរ មុននឹងចេញ ដីកាបង្គាប់ ឱ្យឃុំខ្លួន ថោង សារ៉ាត់ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានមាន ប្រសាសន៍ថា ថោង សារ៉ាត់ ត្រូវបាន សមត្ថកិច្ចចាប់ខ្លួន នៅភូមិមួយក្នុងខេត្តស្វាយរៀង ក្បែរព្រំដែន ប្រទេសវៀតណាម កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ ។ ពិរុទ្ធជន ថោង សារ៉ាត់ ត្រូវបានចាប់ ខ្លួនតាមដីការបស់ តុលាការ ដោយចោទប្រកាន់ពី បទផ្តើមគំនិត ក្នុងអំពើ ឃាតកម្ម គិតទុកជាមុន តាមមាត្រា ២៨និង២០០ នៃក្រមព្រហ្មទណ្ឌ ដែលអាច ប្រឈមមុខនឹងការ ជាប់ពន្ឋនាគារ អស់មួយជីវិត ពាក់ព័ន្ឋនឹងការបញ្ជា ឱ្យអង្គរក្ស បាញ់សម្លាប់លោ កឧកញ៉ា អ៊ឹង ម៉េងជឺ កាលវេលាម៉ោង ៧ និង ១៨នាទី យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈដែល លោកឧកញ៉ា អ៊ឹង ម៉េងជឺ ចុះពីរថយន្ត ឡិចស៊ីស ៥៧០ ដើម្បីទៅទិញផ្លែឈើ នៅមុខហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ ២៧៤ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។
នៅឯតុលាការនោះដែរក៏មានវត្តមានលោក ឱម យ៊ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការសាកសួរ ថោង សារ៉ាត់ ផងដែរ ។ ក្នុងសំណុំរឿងនេះ ក្រៅពីថោង សារ៉ាត់ នៅមានអង្គរក្ស ៤នាក់ទៀតរបស់ ថោង សារ៉ាត់ កំពុងជាប់ពន្ឋនាគារ ។
អង្គរក្សទាំង៤នាក់នេះមាន ឈ្មោះ សៀង វាសនា អាយុ៤៤ឆ្នាំ ជាជនដល់ដល់ មុខរបរយោធា បម្រើការងារនៅ ង៧០ មានស្រុក កំណើតសង្កាត់លេខ៥ ក្រុងភ្នំពេញ និង មានទីលំនៅ បច្ចុប្បន្ន ផ្ទះគ្មានលេខ ផ្លូវលំ ភូមិផ្លៀត សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានកូន២នាក់ ។ ឈ្មោះ មាស សម្បត្តិ ហៅទូច អាយុ២៧ឆ្នាំ មុខរបរយោធា បម្រើ ការងារនៅ ង៧០ មានស្រុកកំណើត ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ និង មានទីលំ នៅបច្ចុប្បន្ន ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មានកូនម្នាក់ ។ ជនត្រូវចោទ ទាំងពីរនាក់ ត្រូវបានតុលាការ ចោទប្រកាន់ពីបទ “ ឃាតកម្ម គិតទុកជាមុន ”។ ឈ្មោះ កូយ ចាន់ថុល អាយុ២៩ឆ្នាំ ( អ្នកមើលផ្លូវ ) មុខរបរអង្គរក្ស មានស្រុកកំណើត ភូមិគោកព្រីង ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង មានទីលំនៅ បច្ចុប្បន្ន ស្នាក់នៅផ្ទះថោង សារ៉ាត់ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់និងឈ្មោះ លី សៅ ហៅវី អាយុ២៨ឆ្នាំ (អ្នកឌុបជនដៃដល់) មានស្រុកកំណើត ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៤៧ ផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់ អង្រែក្រោម ខណ្ឌមានជ័យ មានកូនម្នាក់ ។ ជនត្រូវចោទ ទាំងពីរនាក់ ត្រូវបានតុលាការ ចោទប្រកាន់ពី បទសមគំនិត ក្នុងអំពើឃាតកម្ម គិតទុកជាមុន ។
យោងតាមមាត្រា២០០ និង ២៩ នៃក្រមព្រហ្មទណ្ឌ ឃើញថា ក្រុមជនត្រូវចោទទាំងអស់អាច ប្រឈមមុខ នឹងការជាប់ ពន្ឋនាគារ អស់មួយជីវិត ប្រសិន បើតុលាការរកឃើញថាមាន ពិរុទ្ឋភាពដូច ការចោទប្រកាន់មែន ៕
ដោយ៖ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!