ទំនាស់​ពាក្យ​សម្តី ​ក្នុង​គ្រួសារ កូន​ប្រសាបាញ់ ​សម្លាប់​ម្តាយ​ក្មេក និង​ប្អូន​ថ្លៃ

 
 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ជាយោធានៅ កងពលតូចលេខ ៣១ បានដកអាវុធបាញ់សម្លាប់ ម្តាយ ក្មេក និងប្អូនថ្លៃ បណ្តាលឱ្យ ស្លាប់ នៅនឹងកន្លែង ព្រោះតែទំនាស់ ពាក្យសម្តី បន្តិចបន្តួច។

ហេតុការណ៍ បាញ់សម្លាប់នេះ បានកើតឡើងកាលពី វេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី១៨ មេសា ២០១៥ នៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ។

ជនដៃដល់ឈ្មោះ សំ វណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ ជាយោធានៅ កងពលតូចលេខ៣១(ស្រែខ្លុង)  ចំណែក ជនរងគ្រោះដែលស្លាប់ ឈ្មោះ វឹល ហាន ភេទស្រី អាយុ៧៥ឆ្នាំ ជាម្តាយក្មេក និងប្អូនថ្លៃឈ្មោះញ៉ាន់ វ៉ិត ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ ខាងលើ។

ប្រភពពីសមត្ថកិច្ច ស្រង់សម្តីសាក្សី បានឱ្យដឹងថា ក្នុងគ្រួសារអ្នករងគ្រោះ មានទំនាស់ពាក្យសម្តីគ្នា កាលពីយប់ថ្ងៃ ទី១៧ មេសា តែគ្មានអ្នក ណាដឹងថា ទំនាស់រឿងអ្វីទេ។ ប្រភពបន្តថា ក្រោយឮសម្លេង ឈ្លោះប្រកែកគ្នា មួយសន្ទុះក៏ស្ងាត់ទៅ។ លុះព្រឹកឡើង ម្តាយក្មេក និងប្អូនថ្លៃ ជនដៃដល់បាន ទៅកាប់ព្រៃចំការ ដូចធម្មតារហូត ដល់ម៉ោង ៩យប់ ថ្ងៃទី១៨ មេសា ជនរងគ្រោះ ទាំង២នាក់ បានត្រឡប់មកពី កាប់ព្រៃវិញ ហើយអង្គុយនៅ លើគ្រែស្រាប់តែ លេចមុខជនសង្ស័យ មកដល់ដោយ មានកាន់ អាវុធAK47 នៅនឹងដៃបាន លើកបាញ់ប្រហារ ទៅលើ ម្តាយក្មេក និងប្អូនថ្លៃ បណ្តាលឱ្យស្លាប់ ភ្លាមៗមួយរំពេចន៍។

ក្រោយសម្លាប់មនុស្ស ហើយជនដៃដល់បាន ស្ពាយកាំភ្លើងរត់គេចខ្លួន បាត់ទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចបានមក ពិនិត្យសពជនរង គ្រោះឃើញថា ស្ត្រីជាម្តាយក្មេក ត្រូវជនដៃដល់បាញ់ ចំដើមទ្រូង២គ្រាប់ និងប្អូនថ្លៃ ចំដើមទ្រូងផ្នែក ខាងឆ្វេង១គ្រាប់។ សពត្រូវបាន សមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាម ប្រពៃណីនៅ កន្លែងកើតហេតុ។

បើតាមការបង្ហើបប្រាប់ ពីមន្ត្រីយោធាម្នាក់នៅ កងពលតូចលេខ ៣១បានឱ្យដឹងថា មូលហេតុ ដែលបណ្តាល ឱ្យជនសង្ស័យបាញ់ សម្លាប់ ជនរងគ្រោះ ដូច្នេះ មកពី ជនរងគ្រោះទាំង២ នាក់ប្រើពាក្យសម្តី មើលងាយមើលថោក ជនសង្ស័យថា មិនគិតជួយ រកស៊ីប្រពន្ធកូន៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម