បើកលឿន បែកកង់ ក្រឡាប់ស្លាប់ និងរបួស១៣នាក់ នៅជិតផ្សារក អណ្តើក
ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយរថយន្ត ក្រឡាប់ខ្លួនឯង កាលពីវេលាម៉ោង ជិត៧ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅខាងលិចផ្សារក អណ្តើក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលឲ្យ មនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល ចំនួន១១នាក់ ។
លោក ចាន់ រ៉ាន់ អភិបាល ស្រុកកំពង់ត្របែក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើង ខណៈរថយន្ត តួរីសមួយគ្រឿង កំពុងដឹកអ្នកដំណើរ ទៅភ្នំពេញ ក្នុងល្បឿនលឿន ស្រាប់តែបែកកង់ បណ្តាលឲ្យក្រឡាប់តែម្តង។
លោកអភិបាលស្រុក បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានបណ្តាលឲ្យ មានអ្នកស្លាប់ ចំនួន២នាក់ និងរបួសធ្ងន់ស្រាល ចំនួន១១នាក់ ក្នុងនោះរងរបួសធ្ងន់ ៨នាក់ ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួយ អន្តរាគមន៍ ជួយដឹក ជនរងគ្រោះដែលរងរបួស ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយ សង្គ្រោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!