Justin Bieber កំពុងត្រូវបាន ប៉ូលីស អាហ្សង់ទីន តាមចាប់ខ្លួន?
អាហ្សង់ទីន៖ ចៅក្រមអាហ្សង់ទីន បានចេញបញ្ជា ឲ្យតាមចាប់ខ្លួន តារាចម្រៀង វ័យក្មេង Justin Bieber និងបានទាក់ទង ទៅប៉ូលីស អន្តរជាតិ ឲ្យចាប់ខ្លួន តារាប្រជាប្រិយ រូបនេះ ដោយចោទ ប្រកាន់ថា មិនបានអើពើ នឹងសេចក្តីសម្រេច របស់តុលាការ។
តុលាការអាហ្សង់ទីន បានបញ្ជាថា តារាចម្រៀង រូបនេះនឹងត្រូវ បានចាប់ខ្លួន ប្រសិនបើ ហ៊ានឈានជើង ជាន់លើទឹកដីនេះ ក្រោយពីអ្នកកាសែត ឈ្មោះ Diego Pesoa ដាក់ពាក់ប្តឹង តារាចម្រៀង Justin Bieber និងអង្គរក្ស ដែលបានវាយតប់ ទៅលើរូបលោក។
អាជ្ញារធរ ក៏បានធ្វើការ ទាក់ទងទៅ ប៉ូលីសអន្តរជាតិ ដើម្បីឲ្យកំណត់ ពីទីតាំងរបស់ Justin Bieber បន្ទាប់ពីតារា រូបនេះ មិនអើពើ ទៅនឹង ការកោះហៅ របស់តុលាការ ដើម្បីធ្វើការ សាកសួរពាក់ព័ន្ធ នឹងរឿងក្តីនេះ។ លោក Pesoa អះអាងថា គេត្រូវបាន Bieber និងអង្គរក្ស វាយ ក្រោយពីរូបលោក ព្យាយាមថតរូប តារារូបនេះ ពេលកំពុង ចេញពីក្លិបរាត្រី មួយកន្លែង ដែលមានឈ្មោះថា Buenos Aries។
ជាមួយគ្នានេះដែរ ចៅក្រមក៏បានបញ្ជា ឲ្យចាប់ខ្លួនអង្គរក្សម្នាក់ របស់ តារាចម្រៀង Justin Bieber ផងដែរ។
កាលពីខែវិច្ឆិកា កន្លងទៅនេះ ចៅក្រមក្នុងតំបន់ មួយផ្សេងទៀត ក៏បានកោះហៅ Justin Bieber ផងដែរ ឲ្យបង្ហាញខ្លួន ក្នុងកំឡុង ពេល២ខែ ដើម្បីឆ្លើយតប ទៅនឹងការ សាកសួររបស់ តុលាការ ពាក់ព័ន្ធ នឹងរឿងក្តី ដដែលនេះ។ គាត់ក៏បាន ស្នើសុំជំនួយ ពីសាខាប៉ូលិស អន្តរជាតិ អាហ្សង់ទីន ដើម្បីជួយ កំណត់ទីតាំង របស់តារាចម្រៀង វ័យ២១ឆ្នាំ រូបនេះផងដែរ។
គួរបញ្ជាក់ ផងដែរថា Justin Bieber គឺជាតារាចម្រៀង មួយរូប ដែលមានចំណង ជាមួយនឹងជម្លោះ ផ្លូវច្បាប់ នៅក្នុងប្រទេស ជាច្រើន៕
ប្រភពៈ បរទេស
ដោយៈ Arex
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!