ដានី ពេជ្រ ល្បីថា​មាន ប្រុស​ក្រៅ ស្រុក​ចិញ្ចឹម​ ​

 
 

ភ្នំពេញ៖ តារាសម្តែងនិយម ការស្លៀកពាក់ សិចស៊ីកញ្ញា ដានី ពេជ្រ ក្រោយពីបានដាក់ខ្លួន ចូលប្រឡូកក្នុងវិថីសិល្បៈ អស់មួយរយៈពេល ខ្លីមកនេះ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់នាង ហាក់មានភាព លេចធ្លោគួរសម តាមរយៈការបញ្ចេញ សមត្ថភាពសម្តែង បូករួម និងរូបសម្រស់ដ៏ ស្រស់សោភា របស់នាង ។ មិនតែប៉ុណ្ណោះ នាងគឺជាតារាសម្បូរ ទៅដោយមន្តស្នេហ៍ តែងធ្វើឱ្យក្រុមកន្លង់ៗ ប៉ងប្រាថ្នា ក្រេបក្លិនថ្ពាល់ ដ៏សែនក្រអូប ។

ខណៈការងារសិល្បៈ ផ្តើមកាន់តែកំពុង មានសន្ទុះ ទៅមុខជាបណ្តើរៗ នោះកញ្ញា ដានី ពេជ្រ ថ្មីៗមុននេះបន្តិចនាង ក៏បានលេចឮព័ត៌មាន អំពីរឿងរ៉ាវជីវិត ស្នេហាឯកជន ខាងក្រៅសិល្បៈមកថា តារាសម្តែងស្រីរូបនេះ បានលួចសាង ស្នេហ៍ផ្អែមល្ហែម ជាមួយបុរសវ័យ ស្របាលគ្នាម្នាក់ ដែលមានប្រភព ចេញពីអ្នកសិល្បៈ ជាមួយគ្នា ។ ប៉ុន្តែក្រោយមក ដំណឹងនេះក៏បាន ស្ងប់ស្ងាត់រសាយ ទៅវិញមិនទាន់ បានយូរខែប៉ុន្មានផង ពេលនេះក៏ស្រាប់ តែល្បីថា កញ្ញា ដានី ពេជ្រ កំពុងមានអ្នកចិញ្ចឹម ដេកចាយលុយ យ៉ាងត្រជាក់ចិត្ត ។

បើយោងតាមប្រភព ខ្សឹបខ្សៀវគ្នាពី ចង្កោមអ្នកសិល្បៈ បាននិយាយថា រាល់ថ្ងៃនេះ តារាសម្តែង ដានី ពេជ្រ កំពុងតែផ្តើមសាងសម្ព័ន្ធ ភាពស្នេហ៍ដ៏ត្រជាក់ ជាមួយបុរស វ័យកណ្តាល សម្បូរទ្រព្យស្តុកម្នាក់ ។ ចំពោះទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែង នាង ដានី ពេជ្រ និងអាណិកជនខ្មែររស់ នៅក្រៅប្រទេសនោះ ត្រូវបានប្រភពខាងលើ និយាយថា រហូតមកដល់ពេលនេះ មានរយៈពេលជាង ៣ខែមកហើយ ។

ប្រភពបានបន្តថា ដានី ពេជ្រ និងគូស្នេហ៍ម្នាក់នោះ គឺតែងតែទាក់ទង រកគ្នាជាប្រចាំ ដោយមានភាព ស្និទ្ធស្នាលបំផុត តាមរយៈការ និយាយទូរស័ព្ទ និងការប្រើប្រាស់ប្រព័ន្ធ Internet ។ ជាងនេះទៅទៀត សម្ព័ន្ធភាពស្នេហ៍ របស់អ្នកទាំងពីរហាក់ កំពុងតែដើរលើផ្លូវជា មួយគ្នា តែមួយដោយពុំ មានជួបឧបសគ្គ អ្វីមករាំងស្ទះនោះឡើយ ព្រោះថា បុរសនោះជា មនុស្សពោះម៉ាយ ។ ម្យ៉ាងទៀតគេស្រលាញ់ កញ្ញា ដានី ពេជ្រ មានគោលបំណង យកធ្វើជាគូគ្រង រួមរស់ទៅថ្ងៃអនាគត ។

ជុំវិញព័ត៌មាន ដែលលេចឮខាងលើ គេហទំព័រកម្សាន្ត LookingTODAY មិនទាន់អាចសុំការ បំភ្លឺពីកញ្ញា ដានី ពេជ្រ បាននៅឡើយទេ កាលរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥ ។ គេហទំព័រ LookingTODAY នឹងព្យាយាមទំនាក់ទំនង ដើម្បីរកការបំភ្លឺ ពីតារាសម្តែងស្រី សិចស៊ីនាង ដានី ពេជ្រ នៅពេលក្រោយជានិច្ច ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម