សង្ស័យបែកថ្នាំ ឪពុកកាប់កូនស្រីតូច ២នាក់ ម្នាក់ស្ទើរដាច់.ក ម្នាក់រងរបួសធ្ងន់
ខេត្តមណ្ឌលគិរី ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានធ្វើការចាប់ ឃាត់ខ្លួនបុរស ជនជាតិខ្មែរ អ៊ិស្លាម ម្នាក់ បន្ទាប់ពីជននេះ បែកថ្នាំបានកាប់ កូនស្រីអាយុ២ឆ្នាំម្នាក់ បណ្តាលឱ្យស្លាប់ និងម្នាក់ទៀតអាយុ៤ឆ្នាំ រងរបួសធ្ងន់ ត្រូវបានដឹកទៅ សង្ក្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ដាក់ណុង ប្រទេសវៀតណាម ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១០ មេសា ២០១៥ ស្ថិតចំណុច ទួលស្វាយ ក្នុងភូមិ ពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
លោក វរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាលព្រហ្មទណ្ឌនៃស្នងការ ដ្ឋាននគរបាល ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យ ជាឪពុកដែលយកកាំបិត ផ្គាក់សម្លាប់ កូនស្រីឈ្មោះមីន ម៉ាត់លី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ អ៊ិស្លាម ជាកសិករ មានទីលំនៅភូមិ កើតហេតុខាងលើ ។ ចំណែកក្មេងស្រី រងគ្រោះឈ្មោះ ម៉ាត់ លីរ៉ូហនី អាយុ២ឆ្នាំ (ស្លាប់) ចំណែកម្នាក់ទៀត ឈ្មោះ ម៉ាត់ លីយះ អាយុ៤ឆ្នាំ (របួសធ្ងន់) ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យខេត្ត ដាក់ណុង ប្រទេសវៀតណាម ។
សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យប្រហែលជាបែកថ្នាំទើបស្មារតីមិនល្អ ហើយមិនអាចគ្រប់គ្រងខ្លួនឯង បានវង្វេងវង្វាន់ បានយកកាំបិត ផ្គាក់កាប់ កូនស្រីស្លាប់តែម្តង ។ ដោយបច្ចុប្បន្ន ជនសង្ស័យត្រូវ បានសមត្ថកិច្ចនគរបាល ជំនាញសាកសួរយក ចម្លើយជនសង្ស័យ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅ តុលាការតាមផ្លូវច្បាប់ ។
បើ តាមអ្នកភូមិបានឱ្យដឹងថា កូនស្រីដែលត្រូវឪពុកកាប់ស្លាប់ក្នុងថ្លុកឈាមនោះ គឺឪពុកបានកាប់ចំ.ក ស្ទើរតែដាច់ចេញពីស្មា រីឯកូនបង អាយុ៤ឆ្នាំ រងរបួសធ្ងន់ តែបើតាមក្រុមគ្រួសារ ឱ្យដឹងទៀតថា រហូតមកដល់ ព្រឹកថ្ងៃទី១១ មេសា ២០១៥ ក្មេងស្រីដែល រងរបួសបានរួច ផុត ពីសេចកី្តស្លាប់ហើយ ។
ប្រភពបានបន្តថា ជនសង្ស័យជាឪពុកនៅក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាយកដំបង ដុំថ្ម គប់ បណ្តាលឱ្យបែកមុខមាត់ ព្រោះ តែ ជនសង្ស័យមាន កាំបិតកាន់នៅដៃ ហើយសារធាតុញៀន នៅក្នុងខ្លួន ធ្វើឱ្យសកម្មភាពរបស់ គេវងេ្វងវង្វាន់ រកដេញកាប់អ្នកស្រុក ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!