ទៀតហើយ! ពួក ISIS សម្លាប់គ្រូពេទ្យ ១០នាក់ យ៉ាងព្រៃផ្សៃ ដោយការបាញ់ បំបែកក្បាល
អ៊ីរ៉ាក់៖ ទង្វើដ៏ព្រៃផ្សៃ របស់ពួកសកម្មប្រយុទ្ធ នៃក្រុមឥស្លាម ជ្រុលនិយម ហៅកាត់ថា ISIS ចេះតែបន្ត សឹងតែរាល់ថ្ងៃទៅហើយ តួយ៉ាងដូចជា កាលពីពេលថ្មីៗនេះ ពួកសកម្មប្រយុទ្ធ ទាំងនេះបាន ធ្វើការបាញ់ សម្លាប់ទៅលើ គ្រូពេទ្យចំនួន ១០នាក់ យ៉ាងឃោរឃៅ ក៏ព្រោះតែពួកគេ បដិសេធមិនព្រម ព្យាបាលឲ្យ ពួកភេរវករ របស់ក្រុមនេះ ដែលមានរបួស ជាប់នឹងខ្លួន។
យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា រូបភាពមួយសន្លឹក ដែលត្រូវបាន គេថតបាន នូវទិដ្ឋភាព ដ៏គួរឲ្យអាសូរ ដែលក្រុមសកម្មប្រយុទ្ធ ទាំងនោះបាន ធ្វើការបាញ់ប្រហារ សំដៅចំក្បាល គ្រូពេទ្យទាំងនោះ ដោយមិនញញើតដៃ។ ហេតុការណ៍នេះ ត្រូវបានគេ ដឹងថាកើតឡើង នៅក្នុងតំបន់ មួយស្ថិតនៅ ភាគខាងត្បូង ឆ្ងាយពី ទីតាំងដ៏រឹងម៉ាំ របស់កងកម្លាំង ISIS ក្នុងក្រុង Mosul របស់ប្រទេស អ៊ីរ៉ាក់ ប្រមាណជា ២៤គីឡូម៉ែត្រ។
រូបភាពដ៏ គួរឲ្យខ្លោចផ្សា បង្ហាញពីទិដ្ឋភាព ដែលគ្រូពេទ្យ ស្លូតត្រង់ ត្រូវក្រុម ISIS ធ្វើការបាញ់សម្លាប់
មូលហេតុដែល ធ្វើឲ្យមានការ សម្លាប់យ៉ាង សាហាវបែបនេះ គឺមានឡើង បន្ទាប់ពីពួក សកម្មប្រយុទ្ធ ជីហាដរបស់ក្រុម ISIS មួយចំនួនបាន ទទួលរងរបួស នៅក្នុងការ ប្រយុទ្ធគ្នាមួយ នៅឯតំបន់ al-Alil ជាហេតុតម្រូវ ឲ្យមានការសង្រ្គោះ ព្យាបាលជាបន្ទាន់ តែយ៉ាងណាមិញ ក្រុមគ្រូពេទ្យ ទាំងនោះបាន បដិសេធមិនព្រម ព្យាបាលអ្នក របួសទាំងនោះ ទើបធ្វើឲ្យ ក្រុម ISIS សម្លាប់គ្រូពេទ្យ ទាំងនេះតែម្តងទៅ។
គួរបញ្ជាក់ផងដែរថា នៅតាមតំបន់ មួយចំនួន ដែលក្រុម ISIS ឈរជើងយ៉ាងម៉ាំ ក្នុងប្រទេស អ៊ីរ៉ាក់ ប្រជាជនស្លូតត្រង់ នៅក្នុងតំបន់នោះ ត្រូវបានពួក សកម្មប្រយុទ្ធ នៃក្រុមមួយនេះ ធ្វើការកាប់ សម្លាប់ ឬក៏ប្រហារជីវិត សឹងតែគ្មានលស់ថ្ងៃ ហើយពួកគេ ត្រូវរស់នៅក្រោម ភាពឈឺចាប់ និងការភ័យខ្លាច គ្រប់ពេលវេលា ផងដែរ៕
ពួកសកម្មប្រយុទ្ធ របស់ក្រុម ISIS
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!