ម្ចាស់ចិត្តធម៌ ! ចិញ្ចឹមឈ្លើង យក្ស ហើយ ឲ្យវាបឺត ឈាម តាមចិត្ត (វីដេអូ)

 
 

ជប៉ុន ៖ នេះពិតជារឿងមួយ គួរឲ្យស្រៀវខ្លួន ដែលបុរស ម្នាក់ យកឈ្លើងយក្ស ធ្វើជា សត្វចិញ្ចឹម ខណៈពេល ដែល មនុស្សភាគច្រើន ចិញ្ចឹមឆ្កែ ឆ្មា ជាដើម។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ បុរសម្នាក់នេះ មិនត្រឹមតែឲ្យវារស់នៅជាមួយខ្លួនទេ គឺនៅពេល ដែលឈ្លើង យក្ស នេះឃ្លាន គាត់ឲ្យ វាទាមដៃ របស់គាត់ បឺតឈាម រហូតដល់ឆ្អែតទៀត ផង។ កាន់តែច្បាស់ ទៀតនោះ បុរសម្នាក់នេះ បានថតវីដេអូ ដែលគេសន្និដ្ឋានថា នៅជប៉ុន ប៉ុន្តែមិនបាន បញ្ជាក់ ទីតាំង ច្បាស់ទេ តែបានបង្ហាញឲ្យ ឃើញថា គាត់ដាក់ឲ្យសត្វឈ្លើង យក្សនេះ មកទាមដៃគាត់ និង បឺតឈាម គាត់ ដែលមើលទៅ ស្រៀវខ្លួនជំនួស។

រូបភាពបង្ហាញពេលដែលឈ្លើងយក្សកំពុងទាម ៖


ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងអស់គ្នា ៖


ប្រភព ៖ Asiantown

ដោយ ៖ ណា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម