តារា​សិច​ស៊ី​ ជំនាន់​ថ្មី វិ​រី​យ៉ា កំពុង​ជាប់ ផុង​ជម្រើស​ពីរ​ ក្នុង​ការ​ សម្រេចចិត្ត

 
 

រាជធានីភ្នំពេញ ៖ កញ្ញា វិរីយ៉ា ជាតារាដែលហ៊ានតែងខ្លួនសិចស៊ី ជើងខ្លាំងថ្មីមួយទៀតហើយ ក្នុងពិភពសិល្បៈ។ ក្នុងពេលដែល សន្ទុះកេរ្តិ៍ឈ្មោះកាន់តែ បោះពួយលេចធ្លោខ្លាំងឡើងៗ វិរីយ៉ា កំពុងតែទទួលបានការហៅ សម្តែងជាបន្តបន្ទាប់ក្នុងពេល ដែលតារារូបនេះ មានរូបសម្បត្តិស្រស់សោភា។ ជាមួយគ្នានេះ វិរីយ៉ា កំពុងតែស្ថិតក្នុងផ្លូវពិចារណា គំរោងពីរដែលរូបនាងត្រូវជ្រើសរើស រហូតចាត់ទុកថា ជាជម្រើសដែលសំខាន់ ក្នុងការចាប់យក។

ថ្លែងប្រាប់អ្នកយក ព័ត៌មានយើងតាមរយៈទូរស័ព្ទកាលពី ពេលថ្មីៗនេះ នាង វិរីយ៉ា ដែលត្រូវបានអ្នកក្នុង ចង្កោមសិល្បៈចាត់ទុកថា ជាជើងខ្លាំងមួយដួងទៀត ក្នុងការសម្ញែងភាព សិចស៊ីបានប្រាប់ថា បើចំពោះសិល្បៈវិញ នាងពិតជាទទួលបាន ផលល្អសម្រាប់ឆ្នាំ២០១៥ ព្រោះតែនាងត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញស្នាដៃរឿងថ្មីមួយ ចំនួនក្នុងស្ថានីយ ទូរទស្សន៍ម៉ាយធីវី និងស៊ីធីអិន។ បណ្តារឿងដែល នាងត្រូវបានគេហៅសម្តែងសុទ្ធ តែជារឿងដើរតួជាតារាយេរៗ មានភាពសិចស៊ីទាន់សម័យ ដោយសារតែមានទម្រង់ មុខមាត់មិនអាចជាតួ ស្លូត ឬសុភាពបាន។

ទោះជាយ៉ាងណាក៏ដោយ ពេលនេះសិល្បៈបោះជំហាន ទៅមុខយ៉ាងប្រសើរហើយ ប៉ុន្តែសិល្បៈរបស់នាងនៅ មិនទាន់អាចមានរបស់ទ្រព្យច្រើនធូរធារជាងនេះ ប៉ុន្មាននោះទេ នៅមានកង្វះខាតមួយចំនួន។ កង្វះខាតទាំងនោះដូចជានាង នៅមិនទាន់មានឡានផ្ទាល់ ខ្លួនអាចជិះទៅសម្តែងបានតាមចិត្ត ក្រៅតែពី ពឹងគេឯង ជូនទៅជូនមកយ៉ាងខ្លាចចិត្តគេ។ ម្យ៉ាងទៀតនាងក៏ត្រូវគិត ពីរឿងជួយចាក់សាំងឡានឲ្យគេដែរ ព្រោះបើមិនធ្វើដូចនេះ ក៏មិនបាន ដោយសារតែយើងពឹងគេ។

អ៊ីចឹងហើយទើបឲ្យតែគិតរឿងចេញ ថតនាងពិបាកចិត្តត្រង់ពឹងគេឲ្យមក យកទៅថតឡើងខ្លាចចិត្ត គេរាល់លើក។ តារាឆើតឆាយរូបនេះ បន្តឲ្យដឹងទៀតថា យ៉ាងណាក៏ដោយ នាងក៏អាចមានសិទ្ធិទិញ ឡានផ្ទាល់ខ្លួនដែរ សម្រាប់ជាការផ្ទុករបស់ របរឡើងទៅថត និងស្រួលខ្លួន។ ប៉ុន្តែមកពីនាងមានផែនការមួយចំនួន ក្នុងអាជីពក្រៅសិល្បៈទាក់ទិននឹង គម្រោងបើកហាងមួយជា លក្ខណៈធំល្មមដែល មួយចំណែក ហាងនោះត្រូវចាយ លុយច្រើនពាន់ដុល្លារ បើបើកគឺអត់មានលុយទិញឡានទេ ប៉ុន្តែបើទិញឡានអត់បាន បើកហាងឲ្យធំដូចចិត្តទេ។ ហាងរបស់នាង ជាហាងលក់កាហ្វេ និងអាហារហូបចុកមួយចំនួន ដែលមានសណ្ឋានធំដុំគ្រាន់បើ កំពុងតែរកទីតាំងដោយទីតាំង នោះមានពីរបីកន្លែងសុទ្ធ តែល្អមិនដឹងជារើសមួយ ណា បើយកបានគឺអាចនឹងបើកដំណើរការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែររួច។

ម្ល៉ោះហើយទៀត ចេះតែគិតស្មុគស្មាញ បន្តិចរឿងបើកហាងនេះ ព្រោះចិត្តចង់ទិញឡាន ហើយអត់ទិញ ឡានស៊េរីទាបទេ ចង់ទិញស៊េរីខ្ពស់ស្រណុកជិះ។ ចំពោះឡានវិញ បើនាងបើកចិត្តហ៊ានទទួលពី អ្នកសុំស្រឡាញ់ពិតជាមានលឿន តែអត់ទទួល ព្រោះចង់បានលាភរបស់ ដែលកើតចេញពីកម្លាំងការងារដែល នាងប្រើសមត្ថភាពស្វែងរក។ ចំពោះផែនការចំណាយដើមទុន ប្រើប្រាស់ជាច្រើនពាន់ដុល្លារបើក ហាង ថ្មីក្រោយពេលចូលឆ្នាំនេះ អត់មានអ្នកណាមួយជួយ ឬអ្នកឧបត្ថម្ភនោះទេ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម