​ផ្អាកអាជីវកម្ម បណ្តោះ អាសន្ន ​​បន្ទាប់​ពី​ គ្លីនិក ​កែវ ចិន្តា បង្កើតកូន​​ ស្លាប់​ម្តាយ

 
 

ខេត្តកំពង់ស្ពឺ ៖ គ្លីនិកព្យាបាល សម្ភពយីហោ កែវ ចិន្តា ដែលបង្កើតកូន ហើយស្លាប់ម្តាយ ឥឡូវត្រូវបានខាងមន្ទីរ សុខាភិបាលខេត្តកំពង់ស្ពឺ ចុះផ្អាកការធ្វើអាជីវកម្ម បណ្តោះអាសន្នសិន រង់ចាំធ្វើការស្រាវជ្រាវស៊ើបអង្កេត ។

លោកអោម វណ្ណថន ប្រធានមន្ទីរ សុខាភិបាលខេត្ត បានឱ្យអ្នកយកព័ត៌មានកោះសន្តិភាពដឹងថា លោកបានចុះផ្អាកការ ធ្វើអាជីវកម្មគ្លីនិក កែវ ចិន្តា បណ្តោះអាសន្ន បន្ទាប់ពីមានបញ្ហា ហើយលោកនឹងបង្កើតគណៈកម្មការ ធ្វើការស្រាវជ្រាវ បើសិនជារកឃើញថា មានបញ្ហាខាងបច្ចេក ទេស ធ្វើឱ្យជនរងគ្រោះ ស្លាប់ពិតមែន នឹងបិទអាជីវកម្មតែម្តង ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ ស្ត្រីម្នាក់ត្រូវបានប្តីបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ ហើយបានស្លាប់បន្ទាប់ ពីសម្រាលកូនហើយធ្លាក់ឈាម មិនឈប់នៅក្នុង គ្លីនិកយីហោ កែវ ចិន្តា រួចមក៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម