Exclusive សុគន្ធ និសា ត្រៀមខ្លួន បំបែក ឯកទគ្គកម្ម ពិភពលោក ជាមួយ យុវជនខ្មែរ ក្នុងថ្ងៃ ចូលឆ្នាំ

 
 

សៀមរាប៖ តារាប្រុសស្រី បីដួងបង្ហាញ វត្តមានក្នុង ការហ្វឹកហាត់ សមនៅទីលាន ជល់ដំរី ក្នុងទឹកដី ខេត្តសៀមរាប ទីក្រុងអង្គរ ជាមួយនឹង យុវជន យុវនារីខ្មែរ រាប់ពាន់នាក់ ដើម្បីបំបែក ឯកទគ្គកម្ម ពិភពលោក ក្នុងកម្មវិធី អង្គរសង្ក្រាន្ត ដែលរៀប ចំឡើងដោយ សមាគមន៍ ក្លឹបយុវជន កម្ពុជា ក្នុងថ្ងៃចូលឆ្នាំ នាពេលដ៏ខ្លី ខាងមុខនេះ។ 

កញ្ញា សុគន្ធ និសា ដែលជាតារា ចម្រៀងកំពូល មួយរូបហាក់បាន ត្រៀមខ្លួនរួច ជាស្រេច ដើម្បីចូលរួម ជាមួយនឹង យុវជនខ្មែរ ក្នុងការបង្ហាញ ចង្វាក់ ម៉ាឌីហ្ស៊ុន ទៅឲ្យពិភពលោក បានស្គាល់។ តារារូបនេះ បានធ្វើដំណើរ មកកាន់ ខេត្តសៀមរាប តាំងពីថ្ងៃទី០៨ ខែមេសាមកម្ល៉េះ ហើយក៏បាន បង្ហាញវត្តមាន មុនគេផងដែរ ក្នុងពិធីក្រុងពាលី អង្គរសង្ក្រាន្ត នាថ្ងៃទី០៩ មេសាកន្លង ទៅនេះ។ កញ្ញានឹងច្រៀង ផ្ទាល់បទ "ម៉ាឌីហ្ស៊ុន២០១៥" ជាមួយនឹង វត្តមានតារា ចម្រៀងបីនាក់ទៀត គឺលោក សុគន្ធ ថេរ៉ាយុ កញ្ញា ឡូរ៉ា ម៉ម និងលោក នូវ ស៊ីនឿន ព្រមទាំងមាន ការលោតរាំ ចង្វាក់ម៉ាឌីហ្ស៊ុន ជាមួយនឹង យុវជន យុវនារី ចំនួន ២០១៥ នាក់។ កម្មវិធីនេះ នឹងធ្វើឡើង នៅព្រឹក ថ្ងៃទី១៥ ខែមេសា ចំថ្ងៃកណ្តាល នៃព្រះរាជពិធី បុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ក្នុងតំបន់អង្គរធំ ខេត្តសៀមរាប និងមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ បាយ័ន។

កញ្ញា សុគន្ធ និសា ក៏មានសម្តែង ក្នុងកម្មវិធី សៀមរាបផ្ទះខ្ញុំ របស់អង្គរ សង្រ្កាន្ត នៅថ្ងៃទី១៦មេសា ដែលជាថ្ងៃបង្ហើយចូលឆ្នាំខ្មែរ ផងដែរ។ កញ្ញា និសា បានបង្ហាញ នូវសេចក្តី រំភើបជាខ្លាំង ចំពោះព្រឹត្តិការណ៍ ដ៏ធំនេះ កញ្ញាបាន បញ្ជាក់ថាៈ "ខ្ញុំពិតជារំភើប និងមានមោទន ភាពណាស់ ដែលក្នុងនាមខ្ញុំ ជាខ្មែរមួយរូប បានចូលរួម ចំណែក ក្នុងការនាំយក សិល្បៈ វប្បធម៌ខ្មែរ បង្ហាញទៅឲ្យពិភពលោក បានឃើញ។ ខ្ញុំសង្ឃឹមថា ទស្សនិកជនខ្មែរ ទាំងអស់នឹង គាំទ្រកម្មវិធីនេះ ព្រោះដើម្បីឲ្យ ពិភពលោកទទួល ស្គាល់យើងបានទាល់តែយើង ខ្លួនឯងទទួល ស្គាល់ខ្លួនឯង ជាមុនសិន។ កញ្ញាបានបន្ត ទៀតថា ការធ្វើដំណើរ មកកាន់ខេត្ត សៀមរាបនេះ មានរយៈ ពេល១០ថ្ងៃ កញ្ញានឹងត្រលប់ មកកាន់ទីក្រុង ភ្នំពេញវិញ នៅថ្ងៃទី១៧ ខែមេសា ក្រោយកម្មវិធី ចប់សព្វគ្រប់។

មូលហេតុដែល កញ្ញាមកកាន់ ខេត្តសៀមរាប រយៈពេលយូរ គឺដោយសារត្រូវ ការហាត់សមច្រើន ជាមួយយុវជន ដើម្បីចូលរួម ចំណែកឲ្យកម្មវិធី អង្គរសង្ក្រាន្ត ដំណើរការ ទៅបានយ៉ាងរលូន ហើយក៏ ដោយសារ តែកញ្ញាត្រូវ សម្តែងក្នុង កម្មវិធីតន្ត្រីផ្សេងៗ ទៀតផងដែរ ក្នុងខេត្តសៀមរាប ដូចជាកម្មវិធី Smart Mega Concert នៅថ្ងៃទី១១ មេសា និងកម្មវិធី Leo Beer Concert នៅថ្ងៃទី១៤មេសា។  



ដោយៈ Arex

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម