បែកធ្លាយ អតីតនាយកសាលា ម្នាក់ រួមភេទជាមួយ ក្មេងស្រី និង ស្ត្រី ចំនួន ១២,០០០នាក់

 
 

ជប៉ុន៖ អតីតនាយកសាលារៀននៅជប៉ុន ម្នាក់ ត្រូវបានប៉ូលិស ចាប់ខ្លួន និង ឲ្យបញ្ឈប់ ពី ការងារ បន្ទាប់ពី រកឃើញថា អតីតនាយក សាលារូបនេះ បាន លួចថតរូប ក្មេងស្រី និង ស្ត្រី យ៉ាងតិច ១២,០០០នាក់ ដែល ធ្លាប់រួមភេទ ជាមួយ គាត់ ។

ប្រភពព័ត៌មាន បានឲ្យដឹងថា លោក យូហេ តាកាស៊ីម៉ា  វ័យ ៦៤ឆ្នាំ ត្រូវបាន ចោទប្រកាន់ ក្នុងបទព្រហ្មទណ្ឌ លើករណី មានចេតនា ថតរូប ក្មេងស្រី និង ស្ត្រី ដែលគាត់ធ្លាប់ បានរួមភេទ ជាមួយ ទុកជា អនុស្សាវីរយ៍ លើសពី ១៥០,០០០ សន្លឹក។ ក្នុងរឿងហេតុនេះ ប៉ូលិស បានចាប់ផ្តើម ស៊ើបអង្កេត លោក តាកាស៊ីម៉ា  បន្ទាប់ពី គាត់បាន ថតរូបជាច្រើន នូវសកម្មភាព រួមភេទ របស់គាត់ ជាមួយ ក្មេងស្រីម្នាក់ នៅទីក្រុង ម៉ានីល ក្នុងកំឡុងពេល ដំណើរ កំសាន្ត របស់គាត់ ទៅកាន់ប្រទេស ហ្វីលីពីន ។

ក្រោយមកប៉ូលិស បានតាមដាន និង ចូលឆែកឆេរ ក្នុងផ្ទះរបស់ អតីតនាយកសាលានេះ ក៏ភ្ញាក់ផ្អើល ជាខ្លាំង ដោយសារ បាន រកឃើញ រូបថត ១៥០,០០០ សន្លឹក ដែលគាត់បាន ថត ក្នុងពេល រួមភេទជាមួយ ក្មេងស្រី និង ស្ត្រី ទាំង ១២០,០០០ នាក់ ។ ប៉ូលិស និយាយថា រូបថត ទាំងនោះ ត្រូវបាន ដាក់ក្នុង ៤០០ អាល់ប៊ុម ផ្សេងៗពីគ្នា ។

យ៉ាងណាមិញ ក្រោយមក អតីតនាយកសាលារូបនេះ បានសារភាព និងទទួលកំហុសថាបាន មានសម្ព័ន្ធ ផ្លូវភេទ ជាមួយក្មេងស្រី មិនទាន់គ្រប់អាយុ និងថតរូប ពួកគេមែន ហើយ ជនល្មើស បានប្រាប់ ប៉ូលិសថា គាត់ចង់ រក្សាទុក និងកំណត់ ចំនួន នារីៗ ដែលគាត់ធ្លាប់ រួមភេទជាមួយ ទើបធ្វើបែប នេះ ។ គាត់បាន ប្រាប់បន្តថា ១០ ភាគរយនៃ ស្ត្រីដែលគាត់រួមភេទ ជាមួយ គឺជា ក្មេងស្រីក្រោម អាយុ ១៨ឆ្នាំ ដែល ក្មេងជាងគេ អាយុ១៤ឆ្នាំ ខណៈ ស្ត្រីចាស់ ជាងគេ គាត់ធ្លាប់រួមភេទ មានអាយុ ៧០ឆ្នាំ ៕

 
រូបភាព  សាលារៀនមួយ នៅប្រទេស ជប៉ុន

ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម