គួរឲ្យអាណិត! បុរសក្រីក្រ កើតជំងឺ មហារីក ឆ្អើរខ្លួនឯង ដោយសារ គ្មាន លុយទៅ ព្យាបាល
ចិន៖ បុរសជនជាតិចិនម្នាក់ ដែលកើតជំងឺមហារីក បានឆ្អើរខ្លួន ឯងនៅលើ រងើកភ្លើង កំពុងឆេះ ដោយសារ តែគាត់ មិនមាន លទ្ធភាព ចំណាយលើការ ព្យាបាល នៅមន្ទីរពេទ្យ ដែលមាន តំលៃថ្លៃ។ លោក Jia Binhui បានប្រាប់ថា សីតុណ្ណភាព លើសពី ៤២ អង្សាសេ អាចសំលាប់ កោសិកាមហារីក នៅក្នុងខ្លួន របស់គាត់បាន ដូច្នេះហើយ ទើបជារៀងរាល់ថ្ងៃ Binhui តែងតែអាំងខ្លួន របស់គាត់នៅ លើរងើកភ្លើង។
លោក Jia Binhui កំពុងអាំងភ្លើងព្យាបាលជំងឺ
បុរសវ័យ ២៥ឆ្នាំខាងលើ បានសាងសង់ កន្លែងអាំងភ្លើង នៅខាងក្រោយ ផ្ទះរបស់គាត់ ដែលស្ថិត ក្នុងតំបន់ Yunlong ភាគ អាគ្នេយ៍ខេត្ត Yunnan។ គាត់ ត្រូវបានរកឃើញថា មានជំងឺ មហារីកឈាម ហើយធ្លាប់ បានប្តូរខួរឆ្អឹង ម្តងរួច ទៅហើយ ដែលចំណាយអស់ ជាង ៨ម៉ឺនដុល្លារអាមេរិក ដែលលុយ ទាំងអស់ បានឧបត្ថម្ភដោយ សប្បុរសជននានា។ យ៉ាងណាមិញ ថ្លៃព្យាបាល ផ្សេងៗទៀត គឺគាត់ត្រូវចំណាយ ប្រាក់ដោយ ខ្លួនឯង។ ដោយសារតែ គ្រួសារលោក Binhui គឺជាកសិករ មិនមានលទ្ធភាព ទើបគាត់បាន ជ្រើសមក ព្យាបាល ដោយឆ្អើរខ្លួន ឯងលើភ្លើង ដើម្បីសំលាប់ កោសិកា មហារីកជំនួសវិញ។
លោក Binhui និយាយថា៖ “អ្នកជំនាញជឿជាក់ថា សីតុណ្ណភាព ខ្ពស់ជា ៤២ អង្សា អាចសំលាប់ កោសិកាមហារីកបាន ដូច្នេះ ទើបខ្ញុំ ធ្វើកន្លែង អាំងភ្លើង នៅក្រោយផ្ទះដើម្បី សាកល្បង ក្រែងវា មានប្រសិទ្ធភាព” ។ គាត់បាន យកកំទេចឈើ និងមែក ឈើ ពីចំការនៅជិត ផ្ទះយកមកដុត នៅពីក្រោម ហើយគាត់ ឡើងទៅគេង នៅលើដុំឈើធំៗពីរ ដើម្បី អាំងភ្លើង។ មានគេប្រាប់ គាត់ថា ការទៅត្រាំក្នុង ទឹក ដែលមាន សីតុណ្ណភាព ៤២ អង្សារ ក៏មាន ប្រសិទ្ធភាពដែរ ប៉ុន្តែគាត់គិតថា វាពិបាក ទ្រាំដូច្នេះ ទើបសុខចិត្តរើស វិធីអាំង ភ្លើងជំនួសវិញ។
គួរបញ្ជាក់ថា លោក Jia Binhui បានរៀបការជាមួយមិត្តស្រី របស់ខ្លួនកាល ពីពេលថ្មីៗ ហើយគាត់ បានបេ្តជ្ញា ថាមិនចុះចាញ់ ក្នុងការតស៊ូ ជាមួយជំងឺ មហារីកនោះទេ គាត់នឹងបន្តព្យាបាល តាមវិធីនេះ ទៀត ហើយនឹងទៅ មន្ទីរពេទ្យ ដើម្បីពិនិត្យមើលថា តើអាការៈ ជំងឺរបស់គាត់ មានកា រប្រែប្រួលឬអត់៕
លោក Jia Binhui និងប្រពន្ធដែលទើបតែរៀបការ
Jia Binhui កំពុងរៀបចំដុតភ្លើងដើម្បីអាំងខ្លួនឯង
ប្រភព៖ បរទេស
ដោយ៖ Roth
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!