ក្រុម ISIS សម្លាប់បុរសម្នាក់ ទៀតហើយ ដោយសារ ស្រលាញ់ភេទដូចគ្នា និងរួមភេទជាមួយសត្វ

 
 

ស៊ីរ៊ី៖ កាលពីថ្មីៗនេះ រូបភាពជាច្រើនត្រូវបាន បង្ហោះដោយ ក្រុម ISIS បានបង្ហាញពីអំពីេ ដ៏ព្រៃផ្សៃ ដោយការចោលដំុថ្ម សម្លាប់ជីវិតបុរសម្នាក់ ក្រោយពីចោទប្រកាន់ បុរសនោះ ថាជាអ្នក ស្រលាញ់ភេទដូចគ្នា និងធ្លាប់បានរួមភេទ ជាមួយសត្វពាហនៈ ថែមទៀត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាជនរងគ្រោះម្នាក់ ត្រូវពួក ISIS គប់រហូតដល់ស្លាប់ នៅក្នុងតំបន់ដាច់ស្រយ៉ាល មួយកន្លែង ក្នុងខេត្ត Homs ភាគលិច ប្រទេសស៊ីរ៊ី នៅពីមុខមនុស្ស រាប់រយនាក់ ។


សកម្មភាពជនរងគ្រោះត្រូវគេ កប់ដុំថ្ម

ប្រភពដដែល លើកឡើងបន្តថា បុរសជាជនរងគ្រោះ ត្រូវបានគេ រុំក្រណាត់ជុំវិញភ្នែក ហើយចងដៃស្លាបសេកទៅក្រោយ ខណៈដែល បុរសជាច្រើន នាក់ រួមជាមួយ កុមារាប៉ុុន្មាននាក់ផង បានឈរនៅពីមុខ មើលសកម្មភាពដ៏ឃោរឃៅទាំងនោះ។ ក្រោមមក ក្រុម សកម្មប្រយុទ្ធ ISIS បានបង្ខំ ឲ្យ បុរសជាជនរងគ្រោះ ឈរតែឯង នៅជិត រណ្តៅមួយ ដែលបានជីក រួចជាស្រេច។ យ៉ាងណាមិញ រូបភាពចុងក្រោយ បានបង្ហាញថា បុរស រងគ្រោះ បានត្រូវ ក្រុម ISIS រាប់សិបនាក់ គប់រហូតដល់ស្លាប់ ដែល នៅជិតសាកសពបុរសនោះ មាន ដុំថ្មធំៗជាច្រើន ។ 



ជនរងគ្រោះ ត្រូវបានក្រុម ISIS សម្លាប់ដោយគប់ដុំថ្ម

ដោយឡែក រូបភាពផ្សេងទៀត ក៏បានបង្ហាញពី បុរសជាជនរងគ្រោះទីពីរ ដែលត្រូវ ក្រុមពួក ISIS កាត់ទោស ដោយកាត់ក្បាល នៅលើ វាលខ្សាច់ មួយកន្លែង ក្នុងប្រទេសស៊ីរ៊ី ផងដែរ  ដោយត្រូវពួក ISIS ចាត់ទុកជា អ្នកទោសសង្គ្រាម និងជាអ្នកស៊ើបការណ៍។ បុរសទីពីរ នេះ ត្រូវបាន ក្រុមISIS ចងភ្នែកនឹង ក្រណាត់ពណ៌បៃតង និងបង្ខំឲ្យលុតជង្គង់ រួចត្រូវបានចាប់ផ្តួល ទៅនឹងដី មុនពេលចាប់ អារ-ក យ៉ាងអមនុស្សធម៌ ជាទីបំផុត៕




សកម្មភាព ក្រុម ISIS បានសម្លាប់ជនរងគ្រោះ ដោយចាប់អារ-ក

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម