រូបភាព ឆ្មាមួយក្បាល ចុះ ឬឡើង កាំជណ្តើរ ក្លាយជាចម្ងល់ ជជែក វែកញែក បែកផ្សែង ពេញបណ្តាញ អ៊ីនធើណេត

 
 

បរទេស៖ ក្រោយពី ប្រធានបទទាក់ទងនឹង រ៉ូបមួយពណ៌អ្វី ដែលមានការវែកញែក បែកផ្សែង ពីបណ្តាញ អ៊ីនធើណេត បានកន្លង ផុតទៅហើយ នោះ ស្រាប់តែថ្មីៗនេះ រូបភាពសត្វឆ្មា មួយក្បាល ដែលកំពុងដើរ លើងកំាជណ្តើរ ឬចុះកាំជណ្តើរ កំពុងក្លាយជា ប្រធានបទថ្មី របស់អ្នកលេង អ៊ីនធឺណែត ដោយបាន បញ្ចេញមតិ ពីរផ្ទុយពីគ្នា ដោយអ្នកខ្លះ បានគិតថា ឆ្មានោះដើរចុះជណ្តើរ រីឯអ្នកខ្លះ ក៏គិតថា សត្វឆ្មាមួយក្បាលនោះ ដើរឡើង លើជណ្តើរ ទៅវិញ ។


រូបភាព សត្វឆ្មា ចុះ ឬឡើង កំាជណ្តើរ ?

រូបភាពសត្វឆ្មានេះ ត្រូវបានបង្ហោះ នៅលើវេបសាយ 9gag.com ដោយមានមនុស្ស ជាច្រើនពាន់នាក់ បានចូលទៅ បញ្ចេញមតិយោបល់ អំពីការយល់ឃើញ របស់ពួកគេ និងពន្យល់ ពីចម្លើយរបស់ពួកគេ ទៅលើរូបភាព សត្វឆ្មានោះ។ ក្រោយមករូបភាព សត្វឆ្មានោះ ក៏បន្តក្លាយជា ប្រធានបទ វែកញែក ក្នុងបណ្តាញសង្គម ហ្វេសប៊ុក និង យូធូប។

ក្នុងនោះ អ្នកខ្លះបាន ទទូចថា សត្វឆ្មានេះដើរចុះ កាំជណ្តើរ ពីព្រោះ ដោយសារ មើលទៅ ចុងនៃកាំជណ្តើរ និង មើលទៅ ពន្លឺដែលចាំងពីក្រោយ សត្វឆ្មា។ ផ្ទុយទៅវិញ មនុស្សជាច្រើន បានជំទាស់ថា សត្វឆ្មា គឺដើរឡើងលើជណ្តើរ ដោយសារតែ រូបនេះ ថតពីលើចុះក្រោម ហើយជើងឆ្មា ទំនងដើរឡើងលើ កាំជណ្តើរ រីឯពន្លឺ ដែលចាំងមកនោះ ជាពន្លឺ នៅខាងក្រោមជណ្តើរ ។

ដោយឡែក ក៏មានអ្នកបញ្ចេញមតិ  ក្នុងបណ្តាញសង្គម ហ្វេសប៊ុក បានបកស្រាយថា  សត្វឆ្មា ដើរចុះពីកាំជណ្តើរ  ដោយសារ ពេលឆ្មា ដើរចុះ ក្រោម កន្ទុយរបស់វា នឹងបះត្រង់ឡើងស្មើ ហើយនៅពេលឆ្មា ដើរឡើងលើ កន្ទុយរបស់វា នឹងចុះក្រោម មិនត្រង់ស្មើឡើយ។

យ៉ាងណាមិញ ក្រោយពីមានការ វែកញែក និងបកស្រាយ ដោយមានហេតុផល របស់មនុស្ស ជាច្រើនរួចមក ក៏មានវិស្វករមួយរូប បានអះអាងថា សត្វឆ្មាមួយក្បាលនោះ ច្បាស់ណាស់ គឺដើរចុះក្រោម៕

ចុះសំរាប់ប្រិយមិត្តយល់ថា សត្វឆ្មាមួយក្បាលនេះ ដើរឡើងលើកំាំជណ្តើរ ឬ ក៏ចុះពីលើកាំជណ្តើរ?

វីដេអូបានបង្ហោះក្នុងយូធូប


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម