សម្ពោធស្ពានត្សឹបាសាហើយភ្លាម ក្រុមក្មេងទំនើងបង្ហោះម៉ូតូលើស្ពានភ្លែត ឃាត់ខ្លួន២នាក់
ខេត្តព្រៃវែង ៖ បន្ទាប់ពីស្ពានអ្នកលឿង ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ កាលពី ថ្ងៃទី៦ មេសា ២០១៥ មក គេសង្កេតឃើញ ទិដ្ឋភាពនៅលើស្ពាន មានសភាពអ៊ូអរ ដូចផ្សារ ឬទីប្រជុំជន ពោរពេញទៅដោយ ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មកពីទីជិតឆ្ងាយ មកទស្សនា ស្ពានអ្នកលឿង មានខ្លះអង្គុយ ខ្លះឈរមើល ទេសភាព ខ្លះចតរថយន្ត ឬម៉ូតូ ពាសពេញចិញ្ចើមស្ពាន ជាហេតុធ្វើឱ្យ ស្ទះចរាចរណ៍ ម្តងម្កាលដែរ មិនតែប៉ុណ្ណោះ មានក្មេងស្ទាវ មួយក្រុម នាំគ្នាទៅបង្ហោះម៉ូតូ រោទិ៍ សម្លេង ស្ទើរបែកត្រចៀក ចំណែក មួយចំនួនទៀត នាំគ្នាចោល កាកសំណល់ នៅលើស្ពាន។
ឃើញស្ថានភាពដូច្នេះ សមត្ថកិច្ច ស្រុកលើកដែក និងសមត្ថកិច្ច ស្រុកពាមរ ក៍បានសហការគ្នា រៀបចំសណ្តាប់ធ្នាប់ ក៏ ដូចជា របៀបរៀបរយ ដើម្បីការពារ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលមក ទស្សនា ស្ពានអ្នកលឿង។ ក្នុងនោះសមត្ថកិច្ច ស្រុកពាមរក៍ បានឃាត់ខ្លួនក្មេងទំនើង ដែលទៅ បង្ហោះម៉ូតូ នៅលើស្ពាន បានចំនួន២នាក់។
លោកអាត អ៊ន មេប៉ុស្តិ៍ឃុំព្រែកខ្សាយខ បានឱ្យដឹងថា ក្មេងទំនើង ដែលឃាត់ខ្លួនបាន ឈ្មោះលីម វណ្ឌី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក និងឈ្មោះឈាង តារា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅជាមួយគ្នា។
ក្មេងទំនើងទាំង២នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាច ថ្ងៃទី៨ មេសា ២០១៥ នៅលើស្ពានអ្នកលឿង។ មូលហេតុដែល សមត្ថកិច្ច ឃាត់ពួកគេ ដោយសារពួកគេ នាំគ្នាបង្ហោះ ម៉ូតូ នៅលើស្ពាន ដាក់ស៊ីម៉ាំងរោទិ៍។ លោកមេប៉ុស្តិ៍ បានអញ្ជើញឪពុក ម្តាយក្មេងទំនើង ទាំង២នាក់ ឱ្យមកធ្វើលិខិតធានា បន្ទាប់ពីឃុំខ្លួន បានមួយយប់ នៅប៉ុស្តិ៍រដ្ឋបាល៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!