បុរសអស់សង្ឃឹម ទិញប្រពន្ធ ឲ្យកូន ឡប់សតិ ដើម្បីផលិតកូន ដឹងអី រួមភេទ ខ្លួនឯង...តែនាងអារ.. លក់នាងបន្ដទៀត

 
 

ចិន៖ បុរសចំណាស់ ជា អ្នកភូមិម្នាក់ ដែលមានភាព អស់សង្ឃឹម ដើម្បីក្លាយជា ជីតា ត្រូវបាន ប៉ូលីស ចាប់ខ្លួន ទាក់ទង ពីបទ ទិញ ប្រពន្ធ ឲ្យកូនប្រុស របស់ខ្លួន និង លក់ នាងបន្ដ ទៅកាន់ គ្រួសារផ្សេង បន្ទាប់ពី នាងគ្មាន សមត្ថភាព បង្កើតកូន ឬអាច និយាយថា អារ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសខាងលើ នេះមានឈ្មោះ Xu និងមាន កូនប្រុសម្នាក់ ដែលអ្នក ទាំងពីរ រស់នៅ ឆ្ងាយពី ទីក្រុង Yancheng ដែលមាន ប្រជាជនរស់នៅ ១.៦លាននាក់ ភាគខាងកើត ប្រទេសចិន។ ដោយសារតែ ចង់មានចៅបង្កើត ដែលមានឈាម ដូចគ្នានោះ ជននេះ ក៏ចំណាយប្រាក់ ជិត ២,០០០ ដុល្លារអាមេរិក ទិញ ប្រពន្ធមួយ ឲ្យកូនប្រុសរបស់ខ្លួន ដែលមានបញ្ហាស្មារតី កាលពីពាក់ កណ្ដាលឆ្នាំ ២០១៤ ដែល តាមរបាយការណ៍ ក៏បាន បញ្ជាក់ថា កូនក្រមុំ ឈ្មោះថា Wang នេះ ក៏មាន បញ្ហា ស្មារតី ដូចគ្នា នឹងកូនកំលោះដែរ។ បន្ទាប់ពី រៀបការ បាន ៦ខែ បុរសជា ឪពុកក្មេក Xu នេះ បានពើបប្រទះថា ប្ដីប្រពន្ធថ្មីថ្មោងនេះ មិនបាន រួមរស់ជាមួយ គ្នានោះទេ។ យ៉ាងណាមិញ ដោយសារតែ ចង់បាន ចៅប្រុសពេក Xu ក៏បាន រួមភេទ ជាមួយនឹង កូនប្រសាស្រី នេះតែម្ដង ប៉ុន្ដែក្រោយ រយៈពេល ៦ខែ ដែលចង់ ឲ្យនាង មានផ្ទៃពោះ ទើបគាត់ យល់ថា នាង អារ ឬគ្មាន កូន ។ 

ដោយសារតែ ខ្លាច កូនប្រសាស្រីនេះ មានបញ្ហា ស្មារតី កាន់តែធ្ងន់ធ្ងរ  Xu ក៏សម្រេចចិត្ដ លក់នាង ទៅកាន់គ្រួសារ មួយទៀត តាមរយៈ ឈ្មួញកណ្ដាលម្នាក់ នៅក្នុងភូមិនេះ ក្នុងតម្លៃ ១,៦០០ ដុល្លារអាមេរិក។ តែហេតុការណ៍ មួយនេះ បានបែកធ្លាយ និងធ្វើ ឲ្យភ្ញាក់ផ្អើល ក្រោយពី ក្រុមសហគមន៍ ប៉ូលីសបាន ចុះទៅត្រួតពិនិត្យ តាមផ្ទះ ក្នុងស្រុក Guanyun ។ ជាដំបូងឡើង ប៉ូលីស បានសាកសួរទៅ កាន់នារី រងគ្រោះថា តើនាង មានឈ្មោះអ្វី? អាយុប៉ុន្មាន? តែនាងបែរជា ឆ្លើយមិនរួច ទើបក្រុមប៉ូលីស នាំគ្នា ធ្វើការ សើុបអង្កេត អស់ ២សប្ដាហ៍ ដើម្បីស្វែងរក ថាតើ នារីរងគ្រោះ នេះ មកភូមិនេះ តាមរយៈអ្វី។  

ទោះជាយ៉ាងណា នាពេលនេះ ក្រុមប៉ូលីស បានធ្វើការទាក់ទង ទៅកាន់ គ្រួសារនារីរងគ្រោះ និងចាប់ខ្លួន Xu ក្រោមបទ ជួញដូរមនុស្ស៕


បុរសជាប់ចោទ Xu ដែលទិញ ប្រពន្ធឲ្យ កូនប្រុសរបស់ខ្លួន និងលក់នាងបន្ដ


នារីរងគ្រោះ Wang


ប៉ូលីសប្រចាំតំបន់ ដែលចុះទៅត្រួតពិនិត្យ តាមផ្ទះ និងជួបហេតុការណ៍នេះ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម