ស្ដាប់មតិយោបល់របស់ អ្នកចូលចិត្ត ថតរូប Selfie លើទូរស័ព្ទ Lumia 535

 
 

ពេលនិយាយដល់ពាក្យ ‘Selfie’ អ្នកទាំងអស់គ្នាប្រាកដ នឹកឃើញដល់ការ ថតរូបដោយ ប្រើកាមេរ៉ាមុខ ជាក់ជា មិនខាន ហើយនៅពេល និយាយដល់ ទូរស័ព្ទសម្រាប់ ‘Selfie’  វិញ រូបភាព របស់ទូរស័ព្ទ Lumia 535 នឹងបង្ហាញឡើង ក្នុងគំនិតរបស់ អ្នកមុនគេ ដូចគ្នា ព្រោះទូរស័ព្ទនេះ ត្រូវបានបង្កើត ឡើងសម្រាប់ ការថតរូប Selfie តែម្ដង។ ការបំពាក់កាមេរ៉ា មុខទំហំ 5 មេហ្គាភិចសែល ដោយភ្ជាប់ ជាមួយនូវប្រព័ន្ធ Auto Focus នឹងធ្វើឲ្យ គ្រប់រូបភាពមាន ភាពភ្លឺច្បាស់ មិនថាថតនៅទីងងឹត ឬភ្លឺនោះទេ ហើយសក្តិសម បំផុត សម្រាប់យុវវ័យ និងអ្នករកប្រាក់ ចំណូលបាន តិច ដែលចូលចិត្តថតរូប Selfie ព្រោះមាន តម្លៃសមរម្យ អាច លេងហ្គេម Facebook និងប្រើប្រាស់ មុខងារជាច្រើន ទៀតបានដូចទូរស័ព្ទ iPhone និងទូរស័ព្ទ Android ដែរ។

យោងតាមសម្ដីរបស់កញ្ញា ហ៊ុន សុវណ្ណធារី ដែលជានិស្សិតឆ្នាំទី 2 នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្ដបាន ឲ្យដឹងថា “នាងខ្ញុំចូល ចិត្តថតរូប Selfie ខ្លាំងណាស់ មិនថាពេល ទៅសាលារៀន ដើរលេង ជាមួយមិត្តភក្តិ ចូលរួម កម្មវិធីខួបកំណើត ឬ អាពាហ៍ពិពាហ៍ នោះទេ នាងខ្ញុំ តែងតែថត Selfie ដើម្បីទុកជា អនុស្សាវរីយ៍ ដោយប្រើ កាមេរ៉ាមុខទូរស័ព្ទ Lumia 535 របស់នាង ខ្ញុំនេះតែម្ដង។ រូបថតទាំងអស់ សុទ្ធតែច្បាស់ល្អ មិនថាថត នៅកន្លែង មានពន្លឺតិច ឬខ្លាំងនោះទេ ហើយមិនចាំបាច់ប្រើ កម្មវិធីកែ សម្រួលពន្លឺ និងពណ៌ បន្ថែមទៀត ឡើយ រួចអាចអាប់ឡូដ ចូលទៅកាន់ បណ្ដាញសង្គម Facebook និង Instagram បានភ្លាមៗ។ ម្យ៉ាងទៀត ទូរស័ព្ទ Lumia 535 មានតម្លៃសមរម្យ សក្តិសមជាមួយ ខ្ញុំដែលជានិស្សិត មិនទាន់រក ប្រាក់ចំណូលបាន”។

 រីឯកញ្ញា ញឹម សុខនា ជានិស្សិតឆ្នាំទី 4 នៅសាកលវិទ្យាល័យបញ្ញាសាស្រ្ដបានឲ្យដឹងថា “សព្វថ្ងៃ ខ្ញុំប្រើ ទូរស័ព្ទ Lumia 535 ហើយខ្ញុំចូលចិត្តប្រើដើម្បីថតរូប Selfie ព្រោះ កាមេរ៉ាមុខ មានទំហំធំ ថតបានច្បាស់ល្អ។ ដើម្បីឲ្យរូបភាព ច្បាស់ល្អ មិនព្រាល ខ្ញុំតែងតែកំណត់ Timer ឲ្យទូរស័ព្ទថតខ្លួនឯង ដោយគ្រាន់តែចុចលើសញ្ញា … រួចចុចលើ Timer ហើយកំណ ត់ពេលវេលា ប៉ុណ្ណោះ” 

កញ្ញា ជា លីភា ជានិស្សិតឆ្នាំទី 1 នៅវិទ្យាស្ថានភាសាបរទេស IFL បានប្រាប់ថា “ខ្ញុំក៏ជាយុវវ័ម្នាក់ ដែលចូលចិត្តថតរូប Selfie ដែរ អញ្ចឹង ហើយបានជាខ្ញុំជ្រើសរើសយក ទូរស័ព្ទ Lumia 535 ព្រោះទូរស័ព្ទនេះ មានសមត្ថភាព ខ្ពស់ក្នុងការថតរូប ហើយអាចប្រើ រួមជាមួយ កម្មវិធី Lumia Camera ដែលអាចកំណត់ការថតបាន ច្រើនដូចជា កាមេរ៉ា Professional ដែរ។ ក្រោយពេល ថតរួច ខ្ញុំអាចតុបតែង រូបភាពឲ្យកាន់ តែស្អាតបន្ថែមទៀត ដោយប្រើកម្មវិធី Lumia Creative Studio”

 

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម