ល្បី​ឈើ​ ឧកញ៉ា​ម្នាក់​ នៅ​អូរ​រាំង​ឪ​ មិនបាច់​ចូល​ ថ្លឹង​ជញ្ជីង ​ថ្នល់ទទឹង ​ពេល​យប់​ (មានវីដេអូ)

 
 

ខេត្តត្បូងឃ្មុំ៖ រថយន្តធុនយក្ស១ គ្រឿងប្រភេទយីឌុប ដឹកជំនៀរឈើពេញដែល គេស្គាល់ថា ជារបស់លោកឧកញ៉ា ល្បីល្បាញខាងជំនួញ ឈើ មានទីលំនៅក្នុងស្រុកអូរាំងឪ បានខូចនៅលើថ្នល់ជាតិលេខ៧ ត្រង់ទឹកដីភូមិបេង ឃុំដារ ស្រុកមេមត់ រយៈពេល៤ទៅ៥ថ្ងៃ ហើយមិនដែលត្រូវបានគេសង្ស័យថា មានបង្កប់ឈើប្រណីតពី ខាងក្រោមផងដែរ ។

តាមអ្នករត់ការរថយន្ត ដឹកឈើខាងលើឈ្មោះ នី ប្រាប់ឲ្យដឹងនៅ រសៀលថ្ងៃទី០៩ មេសា ២០១៥ នេះថា ឈើចំនួន១រថយន្តនេះ គាត់បានទៅទិញពីក្រុមហ៊ុនក្នុង ស្រុកមួយនៅខេត្តរតនគិរី ជារបស់លោកឧកញ៉ាម្នាក់ មានផ្ទះនៅស្រុកអូររាំងឪ  ក្នុងតំលៃ៣៥០ដុល្លារ  ដើម្បីយកទៅលក់នៅ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដូចសព្វមួយដង ។

អ្នករត់ការឈើជាស្ត្រី ខាងលើបានប្រាប់បន្តថា ស្របពេលដែលរថយន្តនេះ បើកមកដល់ត្រង់ភូមិបេង ឃុំដារ ស្រុកមេមត់ ក៏ស្រាប់តែខូចរថយន្តចំនួន៤ទៅ ៥ថ្ងៃហើយ មិនទាន់ជួសជុលរួចទៀត ។ ប្រសិនបើ ឈើនេះ ដឹកយកទៅលក់ដល់គោលដៅនោះ នឹងអាចលក់បានចំនួនប្រហែល ២.០០០ ដុល្លារផងដែរ ក្រោយពីបានផាត់ថ្លៃរត់ការតាម ផ្លូវអស់ប្រហែល២០០ដុល្លារ គាត់អាចចំណេញនៅ សល់លុយ១លាន រៀល ហើយថា នៅពីក្រោមមិនមានបង្កប់ ឈើប្រណីតនោះទេ ។

តាមប្រភពក្រៅផ្លូវការ បានលួចខ្សឹបប្រាប់ឲ្យដឹងថា  នៅពេលយប់ស្ងាត់រថយន្តដឹកឈើ របស់លោកឧកញ៉ាម្នាក់នៅ ស្រុកអូររាំងឪ ចេញមកទាំងខ្សែបន្តគ្នាពេលមកដល់ ស្ថានីយជញ្ជីងថ្នល់ទទឹង ស្ថិតនៅឃុំជុប ស្រុកត្បូងឃ្មុំនោះ កម្រឃើញចូលថ្លឹង ភាគច្រើនទៅបង្ហួស ដោយមានមេការបស់លោកឧកញ៉ា រត់ការជាមួយនឹងជញ្ជីនោះ គឺ OK តែម្តង ។ ចំណែកសមត្ថកិច្ច បានប្រាប់ឲ្យដឹងដែរថា រាល់ថ្ងៃនេះនៅស្រុកមេមត់ មានឃ្លាំងស្តុកឈើប្រណីត ជិត១០កន្លែងដូចជា ១-ឈ្មោះដេត ២-ឈ្មោះតក  ៣-ឈ្មោះ ឈឿន ៤-ឈ្មោះបុត្រ ៥-ឈ្មោះយោ ៦-ឈ្មោះភាព រួមនឹងអ្នកល្បីៗជាច្រើនទៀត សុទ្ធសឹងជាក្រុមឈ្មួញដុះស្លែ ។        

សូមបញ្ជាក់ថា នៅពេលណាដែលឈើប្រមូលពី ការដឹកតាមរថយន្តតូចៗមក ពីតាមបណ្តាខេត្តផ្សេងៗ បានច្រើនហើយនោះ គេនឹងឲ្យរថយន្តសាំងយ៉ុងដឹកបន្ត ចេញទៅលក់នៅទីផ្សារព្រំដែន ជាប់ប្រទេស វៀតណាម នៅពេលយប់ស្ងាត់។ កន្លងទៅថ្មីៗនេះ មានឃ្លាំងស្តុក ឈើ មួយនៅស្រុកមេមត់ ត្រូវបានរដ្ឋបាលព្រៃឈើចុះទៅបង្ក្រាប ដោយលេចឮថា គ្រាន់តែប្រមូលឈើបាន បន្តិចប៉ុណ្ណោះ ក៏ដកថយទៅវិញ សង្ស័យត្រូវថ្នាំសណ្តំរបស់ឈ្មួញទេដឹង។  រាល់ពេលយប់ថ្ងៃនៅស្រុកមេមត់ មានរថយន្តតូចធំដឹកឈើឆ្លងកាត់  ដោយស្ថាប័នហាក់ បីដូចជាងាប់ ត្រកៀកស្តូកតែម្តង ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម