នគរបាល ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ ឃាត់ខ្លួន ជន បរទេសម្នាក់ ពីបទចែកចាយ គ្រឿងញៀន
ព្រះសីហនុ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ បានចុះបង្រ្កាបនិងចាប់មុខសញ្ញាចែកចាយ និងរក្សាទុកសារធាតុញៀនម្នាក់ ជាជនជាតិបរទេស ស្ថិតនៅផ្ទះសំណាក់ EDEN ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ លោកតាក សារិទ្ធ បានបញ្ជាក់ថា ក្នុងប្រតិបតិ្តការ ចាប់ខ្លួនជនបរទេសរូបនេះ សមត្ថកិច្ច របស់ លោកបានដកហូតវត្ថុតាងមួយចំនួនរួមមាន ម្យៅស ១កញ្ចប់តូច , រុក្ខជាតិក្រៀម១០ថង់ , កូនជញ្ជីង១គ្រឿង ,ថ្នាំក្រាមពណ៌ក្រហម, ថ្នាំមេហ្វតំហ្វេតាមីនទឹកកក ១៤កញ្ចប់តូច និង១កញ្ចប់ធំ , លុយ ២០០០ដុល្លារ, ម៉ូតូម៉ាកស្ទេប ១គ្រឿង, លិខិតឆ្លងដែនចំនួន៣, ព្រមទាំងឧបករណ៍ សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។
លោក តាក សារិទ្ធ បានបញ្ជាក់ថា ជនសង្ស័យរូបនេះមានឈ្មោះ Robert John Skillin ជនជាតិអង់គ្លេស អាយុ ៣៣ឆ្នាំ ។ នាយការិយាល័យរូប នេះបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មាន ស្តីពីសកម្មភាពជនបរទេសចែកចាយ និងរក្សាទុកសារធាតុ ញៀននៅផ្ទះសំណាក់ខាងលើ រួចមក ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ នឹងមានការអនុញ្ញាត ពីតំណាងអយ្យការផងនោះ បានចុះទៅឆែកឆេរ នៅបន្ទប់លេខ១ នៃផ្ទះសំណាក់ខាងលើ ហើយឈានទៅ ដល់ការ ចាប់ខ្លួនជនបរទេស រូបនេះ ។
នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូន ទៅឃុំខ្លួនជា បណ្តោះ អាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តការសួរនាំ និងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!