កម្លាំងនគរបាល ស្រុកចំការលើ តាមចាប់ក្រុមអាក្តាំង ដែលលួច យ៉ាងសកម្មបំផុត

 
 

កំពង់ចាម ៖ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាន នគរបាល ស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើការ ស្រាវជ្រាវ ហើយឈានទៅដល់ការ ចាប់ខ្លួន ចោរលួចម៉ូតូ យ៉ាងសកម្មម្នាក់ ដែលសមត្ថកិច្ច អះអាងថា ជាក្រុមអាក្តាំង (មេចោរជំនាញលួចបំផុត) កាលពីវេលា ម៉ោង៤៖៥០នាទី រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥ ខណៈជននេះបាន វិលចូលភូមិវិញ។

លោក យូ ភារុណ អធិការរង នគរបាលទទួល ផែនព្រហ្មទណ្ឌ ស្រុក ចំការលើ បានបញ្ជាក់ថា ជននេះ ត្រូវចោទពីបទលួចដែលត្រូវ ចាប់ខ្លួន ខាងលើនេះមាន ឈ្មោះ ឡាក់ ផា អាយុ១៨ឆ្នាំ រស់នៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ។

លោកអធិការរង បានបញ្ជាក់ផងដែរ ការតាមចាប់ខ្លួនជននេះ ក៏បានធ្វើឡើង តាមដីកាអនុវត្តបញ្ជាឲ្យ ចាប់ខ្លួនរបស់ លោក ចាន់ ឡេង ចៅក្រមខេត្ត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣។

តាមដីការដដែលនេះ បានចោទប្រកាន់ជនខាងលើជាបទ «ចោរកម្ម និង សមគំនិត» ប្រព្រឹត្តទៅនៅ ភូមិត្រពាំងក្រសាំង ឃុំមៀន ស្រុកព្រៃឈរ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០០៨។ មន្រ្តីនគរបាល ព្រហ្មទណ្ឌ បានបន្តទៀតថា ក្រោយ ទទួលបានដីកា បញ្ជាឲ្យចាប់ខ្លួន របស់ចៅក្រមរួចមកនោះ ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យនគរបាលស្រុក បើកការស្រាវជ្រាវ ជាបន្ទាន់ ដើម្បីតាមចាប់ខ្លួន ជននេះ មិនឲ្យរួច ផុតពីសំណាញ់ ច្បាប់នោះឡើយ ។

ក្រោយធ្វើការតាមដាន តាមជំនាញរបស់ខ្លួន ទីបំផុតជននេះ ត្រូវ បានចាប់ខ្លួន ខណៈវិលចូលភូមិវិញ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥នេះតែម្តង។

មន្រ្តីនគរបាល ស្រុកចំការលើ បានបញ្ជាក់ថា «ជននេះ ជាក្រុមរបស់អាក្តាំង (ចាប់ខ្លួន រួចហើយ) គឺក្រុមលួចម៉ូតូ ដ៏ល្បីល្បាញ នៅស្រុកព្រៃឈរ វាធ្វើសកម្មភាព ក្នុងខេត្តកំពង់ចាម ពិសេស ចំការលើ និងព្រៃឈរតែម្តង»។

ក្រោយការចាប់ខ្លួន ជនត្រូវចោទរូបនេះ ត្រូវបាន សមត្ថកិច្ច យកទៅឃុំខ្លួន នៅអធិការដ្ឋាន នគរបាលដើម្បីចាត់ការបន្តទៀត តាមផ្លូវច្បាប់៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម