ករណីទារុណកម្មលើអ្នកបើក រថយន្ត ដឹកស្រូវ ប៉េអឹមលើផ្ទៃ ប្រទេសនឹង ធ្វើសន្និសីទ កាសែត ព្រឹកនេះ
រាជធានីភ្នំពេញ ៖ មានការជូន ដំណឹងពី ទីបញ្ជាការដ្ឋានកងរាជ អាវុធហត្តលើផ្ទៃ ប្រទេសឲ្យដឹងថា នៅវេលាម៉ោង ៨ព្រឹកថ្ងៃទី១០ មេសា ២០១៥ នេះ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពល ខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអនុញ្ញាត ឱ្យលោកឧត្តម សេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង និងជានាយក ស្នងការយុត្តិធម៌ នៃទីបញ្ជាការដ្ឋាន កងរាជអាវុធ ហត្តលើផ្ទៃប្រទេស នឹងរៀបចំធ្វើ សន្និសីទ កាសែត មួយបង្ហាញពីសកម្មភាព ដែលកម្លាំង កងរាជអាវុធ ហត្ថខេត្ត ត្បូងឃ្មុំ និងខេត្តព្រៃវែង បញ្ចេញ មហិទ្ធរិទ្ធលើតៃ កុង ឡានដឹកស្រូវ ។
តាមប្រភពបានឱ្យដឹងថា លោកនាយឧត្តមសេនីសៅ សុខា ក្នុងនាមជាមេបញ្ជាការគ្រប់ គ្រង កងរាជអាវុធ ហត្ថទូទាំង ប្រទេស មិនកាន់ ជើងបុគ្គល អាវុធហត្ថណាអនុវត្ត ខុសឆ្គង និងពីវិន័យ កងរាជអាវុធ ហត្ថនោះទេ ដូច្នោះបើ បុគ្គលធ្វើខុសនោះ ត្រូវទទួល ខុសត្រូវចំពោះ មុខច្បាប់ដោយ ខ្លួនឯង ។ លោកមេបញ្ជាការ ស្រឡាញ់ និងយកចិត្ត ទុកដាក់បំផុត ចំពោះនាយ ពលអាវុធហត្ថ ដែលចេះ គោរពវិន័យ និងបម្រើ ការងារស្មោះ ត្រង់ជូន ជាតិមាតុភូមិ និងប្រជាជន ។
សន្និសីទនេះ នឹងត្រូវលាតត្រដាងពីការពិតនូវសកម្មភាពទាំងឡាយ ដែលកម្លាំងអាវុធហត្ថមួយ ក្រុមនៅ ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង កំពុងរងនូវការចោទប្រកាន់រឿង ដេញតាម ជាន់.ក តៃឡាន ដឹកស្រូវ កាលពីពាក់ កណ្តាលខែមីនា ២០១៥ កន្លងទៅ ស្ថិតនៅចំណុច ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលសកម្មភាព នោះបានធ្វើឱ្យមជ្ឈដ្ឋាន បាត់បង់ជំនឿ លើសមត្ថកិច្ច កងរាជអាវុធហត្ថ ដែលជា អ្នកអនុវត្តច្បាប់ បែរជាជាន់.ករាស្ត្រ ។
គួររំលឹកថា រថយន្តយីឌុបដឹកស្រូវ១គ្រឿង ត្រូវបានក្រុមសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង តាមប្រមាញ់ ដូចដេញចាប់ ចោរប្លន់ដោយមានការបាញ់សន្ធាប់អស់ប្រមាណជាង ១០គ្រាប់ ផងដែរ និងបានចាប់អ្នក បើកបររួម ជាមួយព្រូឡាន ម្នាក់វាយដំទាត់ ធាក់ឱ្យដេកផ្ទាល់ ដីជាន់ក្បាល ញិញដូចសត្វធាតុរហូត ដល់សន្លប់ ទើបនាំយកទាំង មនុស្សនិងរថយន្ត ទៅប្រគល់ឱ្យ អធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ ចាត់ការបន្ត ។
ហេតុការណ៍មហាអាក្រក់បំផុតនេះ បានកើតឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ មីនា នៅតាមដង ផ្លូវពីចំណុច ក្បែរផ្សារ អូររាំងឪ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកដល់ផ្លូវជាតិ លេខ៨ ក្នុងឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
រថយន្តដែលត្រូវសមត្ថកិច្ចដេញតាមនិងមានការផ្ទុះអាវុធផងនោះ ជារថយន្តយីឌុបដឹកស្រូវខ្នាត យក្សពាក់ ស្លាកលេខ កំពង់ចាម 3A -3419 បើកបរដោយឈ្មោះ ណេន ស៊ីដា ភេទប្រុស អាយុ៣០ឆ្នាំ និងព្រូឡានម្នាក់ ទៀតដែលរួម ដំណើរឈ្មោះ ធឿន ណើប ភេទប្រុស អាយុ២០ឆ្នាំ ។
ចំពោះមូលហេតុដែលនាំឱ្យមានការដេញប្រមាញ់រថយន្តដឹកស្រូវខាងលើនេះ ត្រូវបានសមត្ថកិច្ច មួយចំនួនអះអាង ខុសៗគ្នា អ្នកខ្លះថាមក ពីរថយន្តនេះ បុកមនុស្សស្លាប់២នាក់ នៅកំពង់ចាម ទើបសមត្ថកិច្ច ដេញតាមចាប់ ។ អ្នកខ្លះទៀតថា មកពីរថយន្តនេះ បើកបុក បារាសសមត្ថកិច្ច ដែលដាក់ ត្រួតពិនិត្យអាវុធជាតិ ផ្ទុះនៅអូររាំងឪ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!