ហ្គេតប៊ី រៀបចំកម្មវិធី ជាមួយ និស្សិតនៅ សកលវិទ្យាល័យ Western កំពង់ចាម ខណៈនីកូ ក៏មាន វត្ដមាន

 
 

បន្ទាប់ពីទទួលបាននូវភាពជោគជ័យពីការរៀបចំកម្មវិធីសំរាប់អាជីវករ និង និស្សិតនៅ ខេត្តបាត់ដំបង ក្រុមហ៊ុន Mandom Corporation Thailand Limited បានបន្តរៀប ចំកម្មវិធីនេះ នៅខេត្ត កំពង់ចាម។ នេះជាលើកទី១ ហើយ ដែលហ្គេតប៊ី បានរៀប ចំកម្មវិធី ជាមួយនិស្សិតនៅ សកលវិទ្យាល័យ Western ខេត្តកំពង់ចាម ដោយ ផ្តល់នូវវគ្គ បណ្តុះបណ្តាល និងឪកាស អោយនិស្សិត បានចុះ អនុវត្តផ្ទាល់ ជាមួយ អាជីវករ ក្រោយពី បញ្ចប់វគ្គ បណ្តុះបណ្តាល។ សិស្ស និស្សិតទាំងអស់បានទទួល នូវចំណេះដឹង និងបទ ពិសោធន៍ ល្អៗជាច្រើនពី វគ្គបណ្តុះ បណ្តាលនេះ មិនត្រឹមតែប៉ុណ្ណោះ សិស្សនិស្សិត ទាំងអស់ក៏ បានចូល រួមប្រកួត ប្រជែងដើម្បី ឈ្នះរង្វាន់ ជាច្រើនទៀតផង។


ដើម្បីលើកទឹកចិត្តដល់អាជីវករ ក៏ដូចជាសិស្សនិស្សិត ហ្គេតប៊ីក៏បានរៀបចំកម្មវិធី ជប់លៀង ដើម្បីបង្កើន ទំនាក់ទំនង រវាងនិស្សិត អាជីវករ ជាមួយនឹងហ្គេតប៊ី ។ ឆ្លៀតក្នុងឪកាសនោះ  តំណាង ក្រុមហ៊ុន ក៏បានណែនាំ នូវផលិតផលថ្មី របស់ហ្គេតប៊ីដែល ទើបតែនាំ ចូលមកកាន់ ទីផ្សារនៃព្រះរាជា ណាចក្រកម្ពុជា គឺ ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី ហេតុដូចនេះ ដើម្បីជួយ គាំទ្រការលក់ របស់អាជីវករ ក្រុមហ៊ុនក៏បាន ផលិតស្ពត ពាណិជ្ជកម្ម ហ្វូមលាងមុខត្រជាក់ហ្គេតប៊ី  ស្ពតពាណិជ្ជកម្ម GATSBY styling Wax និង ស្ពតពានិជ្ជកម្ម ស្ព្រៃបាញ់ហ្គេត ប៊ីជាដើម នេះបាន បញ្ជាក់អោយ ឃើញថាហ្គេតប៊ី តែងតែនៅ ពីក្រោយ ដើម្បីជួយ គាំទ្រការលក់អាជីវករ ។ តំណាងអាជីករ បានសំដែង ចំណាប់អារម្មណ៍ សប្បាយរីករាយ ដែលហ្គេតប៊ី បានរៀបចំ កម្មវិធីនេះឡើង ដោយមិនគ្រាន់ តែផ្តល់ឪកាស អោយពួកគាត់ បានជួបផ្ទាល់ ជាមួយអ្នក តំណាងផលិតផល ហ្គេតប៊ី គឺលោកនីកូ ប៉ុណ្ណោះទេ តែកម្មវិធីនេះ បានធ្វើការចាប់រង្វាន់ យ៉ាងច្រើនដល់ពួកគាត់។



នៅក្នុងកម្មវិធីនោះផងដែរក៏មានការ ប្រគល់រង្វាន់ជ័យលាភីដល់និស្សិតដែលបានចូលរួម ប្រកួតប្រជែង ជាមួយហ្គេតប៊ី ផងដែរ ។

គួរបញ្ជាក់ថាហ្គេតប៊ី ដែលបានចូលមកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១១ ហើយហ្គេតប៊ី ចែកចាយ ផ្តាច់មុខ ដោយក្រុមហ៊ុន  DKSH (Cambodia) ហេតុដូចនេះ សូមរកទិញ ផលិតផល ដែលមាន បិទស្ទីកគ័រ ឌីខេអេសអេច ដើម្បីទទួល បានផលិតផល ដែលមានគុណភាព ៕


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម