គង់ ចាន់រដ្ឋា ត្រៀមទៅ កើបដុំ ប្រាក់ដុល្លារ នៅអូស្រ្តាលី ក្រោយចូលឆ្នាំខ្មែរ
ភ្នំពេញ៖ នេះជាលើកទី២ហើយ សម្រាប់តារាចម្រៀង និងសម្តែងកញ្ញា គង់ ចានរដ្ឋា ដែលក្តាប់ បានឱកាស ចេញទៅកើប ដុំប្រាក់ដុល្លារ នៅក្រៅប្រទេស ដោយលើកទី១ នាងទទួល បានការហៅ ចេញទៅច្រៀង និងសម្តែងលើ ទឹកដីស ហរដ្ឋអាម៉េរិក រយៈពេល ជាង៣ខែ ។ ដោយឡែក ក្នុងពេលនេះ រដ្ឋា ក៏ទើប ទទួលបានឱកាសនៃការ អញ្ជើញ ជាថ្មីម្តងទៀត របស់ប៉ុស្តិ៍ទូរទស្សន៍ នៅ ប្រទេសអូស្ត្រាលី ដើម្បីចេញទៅ ច្រៀងសម្តែង នៅទីនោះ ។
ប្រាប់គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ តារាសម្តែង មានដើមកំណើត ពីខេត្តសៀមរាបកញ្ញា គង់ ចាន់រដ្ឋា បាននិយាយ ឱ្យដឹងថា បច្ចុប្បន្ន អាជីពសិល្បៈ ក្នុងស្រុក របស់ខ្លួន មានការ មមាញឹកច្រើន ព្រោះរដូវកាលនេះ ជាពេលវេលា ដែលត្រូវចេញ ទៅច្រៀង តាមកម្មវីធីប្រគំតន្រ្តី មួយចំនួនទាំង នៅក្នុងក្រុងភ្នំពេញ និងតាមបណ្តា ខេត្តនានា ។ ជាងនេះទៅទៀត ក៏រវល់ថតក្នុង ឱកាសមុនបុណ្យ ចូលឆ្នាំថ្មីមក ដល់ផងដែរ ។
តារាចម្រៀងស្រអែមស្រស់ គង់ ចាន់រដ្ឋា បាននិយាយទៀតថា «ឥឡូវនេះ ក្រៅតែពីការងារ សិល្បៈច្រៀង និងសម្តែង ក្នុងស្រុកខ្ញុំ ក៏កំពុងរៀបចំចេញ ទៅច្រៀងនៅក្រៅប្រទេស ដោយសារ ថ្មីៗនេះ គឺមានខាង ទូរទស្សន៍មួយ នៅប្រទេសអូស្ត្រាលី គេបានទាក់ទង មកហៅខ្ញុំ ដើម្បីឱ្យចេញទៅ សម្តែងនៅទីនោះ រយៈពេលជាង១ខែ ។ បច្ចុប្បន្ន ខ្ញុំកំពុងតែរត់ ឯសារទៅស្ថានទូត ដើម្បីស្នើសុំ បានចេញ ទៅច្រៀងនៅទីនោះ» ។
កញ្ញា គង់ ចាន់រដ្ឋា បានបន្តទៀតថា បើតាមគម្រោង នាងនឹងត្រូវស្ពាយវ៉ាលីស ឡើងយន្តហោះ ចេញទៅ ប្រទេសអូស្ត្រាលី ក្នុងអំឡុងពាក់កណ្តាលខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ តែនាងក៏នៅ មិនទាន់ ច្បាស់១០០ភាគរយ នៅឡើយទេ ព្រោះមិនទាន់ ទទួលបានវីសា (ទិដ្ឋាការ) ពីស្ថានទូត ។ គង់ ចាន់រដ្ឋា បានបញ្ជាក់ទៀតថា នេះជាលើក ទី២សម្រាប់ ខ្លួននាងផ្ទាល់ ដែលមានឱកាស ចេញទៅសម្តែង និងច្រៀងនៅ ក្រៅប្រទេស ក្រោយពេល លើកទី១ នាងទទួលបានការអញ្ជើញ ចេញទៅច្រៀង លើដែនដី ប្រទេសអាម៉េរិក៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!