គួរឲ្យរន្ធត់! ពួក ISIS ចាប់បុរសម្នាក់ យកមកកាត់ក្បាល ទាំងរស់ចោទថា ចេះអាបធ្មប់

 
 

អ៊ីរ៉ាក់៖ កាលពីពេលថ្មីៗនេះ ពួកសកម្មប្រយុទ្ធ ដ៏ឃោរឃៅរបស់ ក្រុមឥស្លាមជ្រុលនិយម ហៅកាត់ថា IS ឬ ISIS បានធ្វើការ ប្រហារជីវិត ដោយកាត់ក្បាល ទៅលើបុរស ម្នាក់ទៀតហើយ បន្ទាប់ពី ចោទប្រកាន់ទៅលើ រូបគេថា ចេះធ្វើអំពើ អាបធ្មប់។

យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា សកម្មភាពដ៏ព្រៃផ្សៃ នោះត្រូវបានថត ជាប់ជារូបភាព ច្រើនសន្លឹកដែល បង្ហាញពីការ សម្លាប់ដោយ កាត់ក្បាល របស់ក្រុម សកម្មប្រយុទ្ធ IS ទៅលើបុរសម្នាក់ ដោយគ្មានក្តីមេត្តា នៅក្នុងខេត្ត Salah al-Din របស់ប្រទេស អ៊ីរ៉ាក់។

យ៉ាងណាមិញ មិនមានការ បញ្ជាក់ឲ្យច្បាស់ ណាមួយអំពី មូលហេតុដែល ធ្វើឲ្យមានការ សម្លាប់ទៅលើ បុរសម្នាក់នោះ ពីក្រុមសកម្មប្រយុទ្ធឡើយ តែគេអាចដឹង បានតាមរយៈ រូបភាពកាត់ក្បាល ដែលត្រូវបានបង្ហោះ ចូលក្នុងបណ្តាញសង្គម Twitter ដោយមានសរសេរ ពីក្រោមនោះថា ជនរងគ្រោះ គឺជាគ្រូអាបធ្មប់។


ទិដ្ឋភាពដ៏ គួរឲ្យអាសូរ បុរសរងគ្រោះ ដែលត្រូវគេចាប់ មកកាត់ក្បាល ទាំងរស់បែបនេះ

បើយើងមើលតាម រូបភាពទាំងនោះ យើងនឹងឃើញ បុរសជាជនរងគ្រោះ ត្រូវបានគេ ចាប់ចងស្លាបសេក និងបិទភ្នែកជិត ព្រមទាំងស្លៀក សម្លៀកបំពាក់ ពណ៌ត្នោត និងត្រូវបាន គេដាក់ឲ្យ អង្គុយចុះ អោនក្បាលជាប់ គល់ឈើមួយ នៅទីផ្លូវសាធារណៈ កណ្តាលហ្វូង មនុស្សជាច្រើន សិបនាក់ ដែលនាំគ្នា ឈរមើល ហើយក្រោយមក ក៏មានសកម្មប្រយុទ្ធ ម្នាក់កាន់កាំបិត ប្រវែង៤៥សង់ទីម៉ែត្រ មកប្រហារ ជីវិតដោយ មិនញញើតដៃ ធ្វើឲ្យបុរស ម្នាក់នោះស្លាប់ យ៉ាងអាណោចអាធម៌ នៅក្នុងថ្លុកឈាម។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជា លើកទីមួយឡើយ ដែលពួកសកម្មប្រយុទ្ធ ក្រុមឥស្លាម ជ្រុលនិយម IS ធ្វើការប្រហារជីវិត មនុស្សតាមផ្លូវ សាធារណៈនៅ ចំពោះមុខ មនុស្សជាច្រើន ដូច្នេះ ដែលជាង ១សប្តាហ៍មុននេះ ពួកសកម្មប្រយុទ្ធ ទាំងនេះទើបតែ ប្រហារជីវិត ប្រុសស្រី១គូ ដោយការគប់ ដុំថ្មក្រោមការ ចោទប្រកាន់ថា ពួកគេបាន លួចសាហាយស្មន់ នឹងគ្នា៕


សាកសពរបស់ បុរសរងគ្រោះ ក្រោយប្រហារជីវិត និងសំភារៈ របស់គេ

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម