ក្រឡាប់រថយន្ត ពីលើផ្លូវជាតិ បណ្តាលឲ្យរង របួសធ្ងន់ ស្រាល៨នាក់
ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបាន កើតឡើងនៅវេលាម៉ោង ១១និង២០នាទី ថៃ្ងទី៩ ខែមេសា ឆ្នាំ២០១៥ នៅចំណុចន្លោះ គីឡូម៉ែត្រលេខ 138-139 ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល ចំនួន៨នាក់។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឡើងដោយ រថយន្ត លុចស៊ីស RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភំ្នពេញ 2M-7036 ទិសដៅពីខេត្តកោះកុង ឆ្ពោះទៅ រាជធានីភំ្នពេញ លុះដល់ចំណុច កើតហេតុខាងលើ លើសា្ពនផ្លូវកោង អ្នកបើកបរធ្លាក់ កាបូបដៃ ចុះក្រោមលូកដៃ អោនយកកាបូប បណ្តាលឲ្យ រថយន្តធ្លាក់ផ្លូវ គ្រួសក្រហម ផ្នែកខាងឆ្វេង នៃចិញ្ចើមផ្លូវ ជិតគល់ស្ពាន និងក្រឡាប់បុកបាក់ បង្គោលសុវតិ្ថភាព ១ដើម និងបាក់បង្គោល ភ្លើងអគី្គសនី ១ដើម ហើយក្រឡាប់ធ្លាក់ ក្បែរមាត់ព្រែក ខាងឆ្វេងដៃនៃផ្លូវ ។
សមត្ថកិច្ចបានបន្តទៀតថា ហេតុការណ៍នេះ អ្នកបើករថយន្ត និងអ្នករួមដំណើរ ចំនួន៨រងរបួស ធ្ងន់ស្រាល ។ សម្រាប់ជនរងគ្រោះ ដែលរងរបួសធ្ងន់ រួមមានទី១/ ឈ្មោះ មិញ សុភា ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកបើកបរ) របួសធ្ងន់ បែកក្បាល មានទីលំនៅ ភូមិទំនប់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ ទី២/ ឈ្មោះ ហួត សុភក្រ័ ភេទប្រុស អាយុ៣១ឆ្នាំ របួសធ្ងន់ បែកក្បាល និងត្រចៀក មានទីលំនៅ ភូមិស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង និងទី៣ ឈ្មោះ អឿន ម៉ន ភេទប្រុស អាយុ២៣ឆ្នាំ រងរបួសស្រាល។
ជនរងគ្រោទាំង៣នាក់ ខាងលើធើ្វការ ជាបុគ្គលិកក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ មានទីលំនៅភូមិ ត្រពាំងអណ្តូង ឃុំចំបក់ ស្រុកឈូក ខេត្តកំពត។ ចំពោះអ្នករបួស ត្រូវបានកំលាំងអាវុធហត្ថ ស្នាក់ការសនិ្តសុខ 402 ជួយ និងសង្រ្គោះបន្ទាន់ យកជនរងគ្រោះ ដាក់រថយន្តស៊ីរ៉ែន ទៅសង្រ្គោះបន្ទាន់ នៅមនី្ទរពេទ្យបង្អែក ស្រុកស្រែអំបិល។
ចំណែករថយន្តខាងលើ យកទៅរក្សាទុកនៅ អធិការដ្ឋាន នគរបាល ស្រុកំពង់សិលា ដើម្បីរង់ចាំប្រគល់ ឲ្យម្ចាស់យកទៅ ធ្វើការជួសជុល និងចេញសង ថ្លៃខូចខាត ទ្រព្យសម្បត្តិរបស់រដ្ឋ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!