ស្ត្រីម្នាក់ ​កំពុងដើរ ផ្សារអូឡាំពិក ​ត្រូវចោរ​លូក កាបូប​អស់ប្រាក់ ជាង​​៤ពាន់​​ដុល្លារ​​

 
 

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់អាយុប្រហែល៣០ឆ្នាំ ត្រូវបានក្រុមចោរតាមផ្សារលូក កាបូបលួចយកលុយអស់សរុបជាង ៤ពាន់ដុល្លារ ខណៈទើបតែមកពីទទួល ប្រាក់តាមវីងមួយកន្លែង ហើយដើរចូលទៅលេង តូបប្អូននៅក្នុងផ្សារអូរឡាំពិក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី០៨ មេសា ២០១៥ ស្ថិតនៅផ្សារអូឡាំពិក ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ។

តាមប្រភពឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះជាមួយ និងកូនតូចម្នាក់ មានអាយុជាង២ខួប បាន មកបើកប្រាក់ដែល គេវេរពីខេត្តតាមប្រព័ន្ធផ្ទេរប្រាក់វីង មួយកន្លែងនៅក្បែរផ្សារអូឡាំពិក ។ ពេលដែលបើកប្រាក់បានរួចហើយ ស្ត្រីរងគ្រោះនិងកូនក៏បាន ឆ្លងផ្លូវទៅលេងតូបរបស់ប្អូនស្រីរបស់ខ្លួនម្នាក់ ដែលលក់ដូរនៅក្នុងផ្សារអូឡាំពិកនោះ ។ ក្រោយពេលដែលចូលទៅ លេងប្អូនស្រីរបស់ខ្លួន បានមួយសន្ទុះ ស្ត្រី រងគ្រោះក៏បានដើរចេញមកក្រៅ ដើម្បីឡើងជិះម៉ូតូរ៉ឺម៉ក ម៉ូតូកង់បីត្រឡប់ទៅផ្ទះវិញ។

ពេលដែលស្ត្រីរងគ្រោះ កំពុងតែបីកូនរៀបឡើងលើម៉ូតូរ៉ឺម៉ក ម៉ូតូកង់បីជិះនោះ ក៏ឮសំឡេងរបើកកាបូប ភា្លមនោះក៏បានឆែក មើលក្នុងកាបូបទើបដឹងថា លុយរបស់ខ្លួននិងទូរស័ទ្ទ មួយគ្រឿងបានបាត់អស់ ។ ភ្លាមនោះស្ត្រីរងគ្រោះ ក៏បានធ្វើការឃាត់ខ្លួនស្ត្រី សង្ស័យអាយុជាង២០ឆ្នាំម្នាក់ ក្នុងចំណោម៣នាក់ ដែលនៅជិតខ្លួនក្នុងពេលកើតហេតុ ដោយមានអ្នកជិតខាង បានអះអាងផងដែរថា ស្ត្រីរូបនេះ ពិតជាបានធ្វើសកម្មភាពលូកកាបូបយកលុយ និងទូរស័ព្ទបានហើយហុចទៅឱ្យ បក្សពួករបស់ខ្លួនមែន ។

ក្រោយពីធ្វើការ ឃាត់ខ្លួនស្ត្រីជាជនសង្ស័យរូបនេះបានហើយ ក៏បាននាំខ្លួនទៅធ្វើការសាកសួរនៅក្នុងទីស្នាក់ការផ្សារ ក៏បានបញ្ជូនខ្លួនទៅកាន់នគរបាលប៉ុស្តិ៍ អូរឡាំពិកជាបន្តទៀត ដោយមិនបានរកឃើញអ្វីដែល ជាវត្ថុតាងនៅក្នុងខ្លួនរបស់គេឡើយ ។ ករណីលូកកាបូបនេះដែរ ស្ត្រីរងគ្រោះបានអះអាងថា បានបាត់លុយដុល្លារអស់ ចំនួន៣.៦០០ដុល្លារ លុយខ្មែរជាង១លានរៀល ប្រាក់យាន់ចិនមួយចំនួនទៀត សរុបជាង៤ពាន់ដុល្លារ និងទូរស័ព្ទម៉ាក Iphone6 មួយគ្រឿងផងដែរ ។

គួរបញ្ជាក់ថា ផ្សារអូឡាពិកនេះ តែងតែកើតមានអំពើ ចោរលូកហោប៉ៅ លូកកាបូបជារៀងរាល់ថ្ងៃ ដោយមិនដែលឃាត់ខ្លួន បានជនដៃដល់ម្នាក់ណាម្តងឡើយ ហេតុនេះហើយសូម ប្រជាពលរដ្ឋទាំងអស់គ្នា ដែលមកកាន់ផ្សារអូឡាំពិកនេះ គួរតែមានការប្រុងប្រយ័ត្ន ដោយខ្លួនឯង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម