កែវ ច័ន្ទសម្ផស្ស អូសវ៉ាលី ឡើងយន្តហោះ ទៅអាមេរិកស្ងាត់ៗ
ភ្នំពេញ៖ កាលពីថ្ងៃទី៧ ខែមេសាឆ្នាំ២០១៥ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ គេឃើញវត្តមានតារាចម្រៀង ស្រីល្បីឈ្មោះ ផ្នែក ចម្រៀងមនោសញ្ចេតនា អ្នកនាង កែវ ច័ន្ទសម្ផស្ស បានអូសវ៉ាលីឡើងយន្តហោះ ចេញទៅ សហរដ្ឋអាមេរិកស្ងាត់ៗ ដោយគ្មានវត្តមាន តារាល្បីណា រួមដំណើរជាមួយនាងឡើយ ។
បើតាមរូបថត ជាច្រើនសន្លឹក ដែលតារាចម្រៀងសំឡេងផ្អែម អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បង្ហោះនៅលើ បណ្តាញទំនាក់ ទំនងសង្គម Facebook ផ្ទាល់ខ្លួន បានសរឲ្យឃើញថា «បងស្រីជីដូនមួយ របស់នាង គឺអ្នកនាង កែវ ច័ន្ទសម្ផស្ស បាន ត្រៀមខ្លួនរួចជាស្រេច ក្នុងការឡើងយន្តហោះ ចាកចេញពី ប្រទេសកំណើត ធ្វើដំណើរ ចេញទៅសម្តែង នៅអាមេរិក កាលពីថ្ងៃទី៧ ខែមេសា ម្សិលមិញនេះ» ។
អតីតតារាចម្រៀង ប្រចាំផលិតកម្ម រៃមាស អ្នកនាង កែវ ច័ន្ទសម្ផស្ស ត្រូវបាន Sponsor ធានាយកទៅ សម្តែងជូនបង ប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅលើទឹកដី សម្បូរដុល្លារ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ដោយសំបុត្រ ចូលទស្សនា គឺមានតម្លៃ២៥ដុល្លារ ។ ប៉ុន្តែទាក់ទង ទៅ នឹងដំណើរត្រឡប់ ពីការសម្តែងរបស់តារារូបនេះ គឺមិនត្រូវ បានគេទម្លាយឲ្យដឹងឡើយ ព្រោះថា ការចេញទៅសម្តែងនៅ ក្រៅប្រទេស របស់នាង មើលទៅស្ងាត់ៗ ចង់ទៅក៏ទៅ ចង់មកក៏មក មិនដែលខ្វល់ នឹងបណ្តាញសារព័ត៌មាន ឬក៏ប្រកាសប្រាប់មហាជនឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!