ប្លន់បាន សម្រេចទៀត ហើយនៅ សង្កាត់ទឹកថ្លា (មានវីដេអូ)
រាជធានីភ្នំពេញ៖ នារីម្នាក់ត្រូវ ក្រុមចោរជិះម៉ូតូដេញកៀ បណ្តាលឲ្យដួលរួចភ្ជង់ ប្លន់យកម៉ូតូបាន ដោយសុវត្ថិភាព ខណៈជិះម៉ូតូពីព្រែក លាប មកលេងផ្ទះមិត្តភក្តិ នៅក្នុងសង្កាត់ទឹកថ្លា។ ករណីប្លន់ប្រដាប់អាវុធ នេះបានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៥ នៅខាងត្បូងស្ថានីយ៍ ទូរទស្សន៍អាស៊ីអាគ្នេយ៍ ប្រមាណ១០០ម៉ែត្រ តាមបណ្តោយផ្លូវណតប្រ៊ីត ក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្នុងស្ថានភាពភ័យញ័រ ខ្លួននារីរងគ្រោះបានប្រាប់ភ្នាក់ងារ កោះសន្តិភាពឲ្យដឹងថានាង បានជិះម៉ូតូម៉ាក MSX មកពីព្រែកលាប បំណងមក លេងផ្ទះមិត្តភក្តិនៅម្តុំ ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្រាប់តែមកដល់ចំណុច កើតហេតុខាងលើ ក៏មានក្រុមចោរប្រដាប់អាវុធ៤នាក់ ជិះម៉ូតូស៊េរីទំនើប២គ្រឿង ជិះម៉ូតូមកកៀម៉ូតូនារីរងគ្រោះ បណ្តាលឲ្យដួលរង របួសរលាត់ដៃជើង ហើយលើកម៉ូតូជិះគេច ខ្លួនបាត់ដោយសុវត្ថិភាពតែម្តង ។ ក្រោយពេលកើតហេតុ នារីរងគ្រោះបានត្រឹមទៅដាក់ ពាក្យបណ្តឹងតែប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!