បងប្អូន​ខ្មែរ​ អ៊ិ​ស្លា​ម​២​នាក់ ​ត្រូវ​ក្រុម​កាង​ ស្រី្ត​រកស៊ី​ផ្លូវភេទ​ ព្រួត​វាយ​ប្លន់ ​យក​ម៉ូតូ (មានវីដេអូ)

 
 

រាជធានីភ្នំពេញ៖ ជាញយដងក្រុមជន អន្ទពាលដែលកាងស្រីៗ រកស៊ីផ្លូវភេទ តែងតែចេញមក ធ្វើសកម្មភាពផ្សេងៗ ដូចជា ឆក់ លួយ ប្លន់ ។ល។ ជាទូទៅក្រុមនេះតែងតែ ប្រើគ្រប់រូបភាព ដើម្បីប្លន់យកទ្រព្យ ស្បត្តិ ប្រជាពលរដ្ឋស្លូតត្រង់ ជាស្តែងដូចជាករណី នេះបុរសជនជាតិអ៊ីស្លាម ២នាក់ត្រូវក្រុមអន្ទពាល ដែលកាងស្រីរកស៊ីផ្លូវ ភេទចំនួន៨នាក់ បានស្ទាក់វាយជនរងគ្រោះ ប្លន់យកម៉ូតូបានដោយមិន រំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ ។

ហេតុការណ៍នេះ កើតនៅវេលាម៉ោង១២ និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៥ តាមបណ្តោយផ្លូវ លេខA6កែង និងផ្លូវលេខ70 ស្ថិតនៅក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ ។ ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន និងមិត្តភក្តិម្នាក់ទៀតបានជិះម៉ូតូវីវ៉ា ពណ៌ក្រហម ១គ្រឿង ចេញមកពីលេង ផ្ទះមិត្តភក្តិនៅម្តុំលូ៥ ហើយបានត្រលប់ទៅវិញ ខណៈមកដល់ចំណុចកើតហេតុ ក៏មានស្ត្រីរកស៊ីផ្លូវភេទ ៥នាក់រត់មកកាក់ពីមុខម៉ូតូ របស់គាតឲ្យឈប់ បន្ទាប់មកក៏លេចមុខបុរស ដែលជាអ្នកកាងស្រី៨នាក់ជិះម៉ូតូ៣គ្រឿង បានមកវាយជនរងគ្រោះយកម៉ូតូ កាបូបលុយ និងទូរស័ព្ទ តែជនរងគ្រោះបានប្រតាយប្រតប់វិញ យកបានទូរស័ព្ទ និងទាញម៉ូតូជនសង្ស័យដួល ។

ដោយជនសង្ស័យភ័យ ខ្លាចគេមកទាន់ ក៏បានទុកម៉ូតូរបស់ខ្លួនឯងរួចជិះម៉ូតូ របស់ជនរងគ្រោះគេចខ្លួនបាត់តែម្តង។ ក្រោយពីប្លន់បាន សម្រេច ជនស្ស័ងបានជិះម៉ូតូទៅបាត់ ដោយបន្សល់ទុកម៉ូតូកញ្ចាស់ របស់ខ្លួនឲ្យជនរងគ្រោះវិញ។ ជាមួយការភ័យខ្លាចប្រជាពលរដ្ឋបានប្រាប់ថាគាត់ មានការព្រួយបារម្មណ៍ពីសន្តិសុខ សុវត្ថិភាពរបស់ពួកគាត់ ព្រោះឲ្យតែប្រហែសបន្តិច ចោរប្លន់ទៀតហើយ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម