នាយ ពាង​មួយ​យប់ ធ្វើ​ការ​ ៣ កន្លែង អត់​មាន​ពេល​ដេក

 
 

តារា​សម្ដែង​ លោក គឹម ដាំរ៉ុង ហៅ​នាយ ពាង បាន​ប្រាប់ Sabay ថា ក្នុង​មួយ​យប់​នាយ​ត្រូវ​ធ្វើ​ការងារ​រហូត​ដល់​ទៅ​ ៣ កន្លែង ដោយ​មិន​មាន​ពេល​ដេក​ពូន​ឡើយ។

ការងារ​ដែល នាយ ពាង​ធ្វើ​នោះ គឺ​នាយ បាន​ធ្វើ​ជា DJ ចាក់​ភ្លេង តាម​​ក្លឹប​រាត្រី ហើយ​​ក្លឹប​ទាំង ៣ កន្លែង ដែល​នាយ​បាន​ធ្វើ មាន ក្លឹប High Sky,  Box និង C2។ នាយ ពាង បាន​រៀប​រាប់​ឲ្យ​ដឹង​ថា នៅ​ក្លឹប High Sky នាយ​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៧ ដល់​ម៉ោង ៩ ចំណែក​នៅ ក្លឹប Box  នាយ​ធ្វើ​ពី​ម៉ោង ៩ ដល់ ប៉ោង ១០ និង ក្លឹប C2 ចាប់​ពី​ម៉ោង ១២ យប់​ ដល់​ម៉ោង ៣ ទាបភ្លឺ។

ជាង​នេះ​ទៅ​ទៀត នាយ ពាង បាន​ដឹង​ថា មាន​ថ្ងៃ​​ខ្លះ​ក្រោយ​ពី​ចប់​ការងារ​នៅ​ក្នុង​ក្លឹប​រាត្រី ព្រឹក​ឡើង នាយ​ត្រូវ​ចេញ​ថត រឿង​ក៏​ដូច​ជា​ខារ៉ាអូខេ​ថែម​ទៀត ដោយ​មិន​មាន​ពេល​ដេក​ពូន​ឡើយ។

នាយ ពាង បាន​​លើក​ឡើង​ថា ការ​​ធ្វើ​ការងារ​ពេល​យប់ របស់​នាយ ប្រឈម​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ទាំង​សុខភាព​ក៏​ដូច​ជា​សុវត្ថិភាព​តាម​ផ្លូវ  ត្បិតអី ការងារ​តាម​​ក្លឹប​តែង​តែ​មាន ការផឹក​ស៊ី ជា​រឿង​ធម្មតា ហើយ​ត្រូវ​ជិះ​ម៉ូតូ ទាំង​យប់​ថែម​ទៀត។


ដោយសារតែ​ប្រឈម​មុខនិឹង​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ពេក ​ក្រពះ​របស់​នាយ បាន​ធ្វើ​ទុក​ម្ដង​ម្កាល ដែល​ធ្វើឲ្យ​​​នាយ​មាន​ការ​​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ តែ​ទោះ​បី​​ជា​យ៉ាង​ណា​ក្ដី នាយ ពាង បញ្ជាក់​ប្រាប់​ថា មិន​អាច​ទៅ​ធ្វើ​ការងារ​ផ្សេង​នោះ​ឡើយ ព្រោះ​ការងារ​​ដែល​នាយ​បំពេញ​បច្ចុប្បន្ន ត្រូវ​នឹង​ជំនាញ​។ ម្យ៉ាង​ទាន់​គេ​ត្រូវ​ការបែប​នេះ​ត្រូវ​តែ​ខំប្រឹង៕


ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម