ជិះម៉ូតូផ្លូវងងឹត ជ្រុលទៅបុកគ្នា ស្លាប់ទាំង២
ភ្នំពេញ ៖ យុវជនពីរនាក់ បានជិះម៉ូតូក្នុងល្បឿនលឿន ត្រង់ផ្លូវងងឹតបានជ្រុល ទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យទាំងពីរនាក់ នៅកន្លែងកើតហេតុ ហេតុការនេះបាន កើតឡើងកាលពីវេលា ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាម បណ្តោយផ្លូវ បេតុងផ្លូវ អូរឌឹមកប់ស្រូវ ភូមិជង្រុក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជងគ្រោះទី១មានឈ្មោះ កែន បញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ មានមុខរបរ លក់ហ្គាស រស់នៅក្នុង ភូមិចែងមែង សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជីះម៉ូតូមួយគ្រឿងម៉ាក ស្មាសពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-5453 ចំណែកជន រងគ្រោះម្នាក់ ទៀតឈ្មោះ ឈាង ទិត្យ ភេទប្រុសអាយុ២៦ឆ្នាំ មានមុខរបរជាចុងភៅ រស់ភូមិច្រែស សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ សៀមរាប 1J-3691 ។
នគរបាលបានបន្តថា មុនពេលកើតហេតុម៉ូតូស្មាស ជិះម្នាក់ឯងក្នុងទិដៅពីត្បូង ទៅជើងលុះដល់ចំណុច កើតហេតុស្រាប់តែ បានជ្រុល ទៅបុកជាមួយម៉ូតូម៉ាកសេ១២៥ យ៉ាងពេញទំហឹង បណ្តាលឲ្យអ្នក បើកបរម៉ូតូ ទាំងពីរគ្រឿងស្លាប់ៗតែម្តង ភ្លាមៗនោះនគរបាលមូលដ្ឋាន បានហៅ ជំនាញពីរាជធានី យកវត្ថុតាងទៅរក្សារទុកចំណែក សាកសពត្រូវ ប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!