លោក ទៀ វិញ ដឹកនាំកម្លាំងទៅ ដុត បំផ្លាញ អាស្រមរបស់ ជនជាតិ វៀតណាម នៅលើ កោះកុងក្រៅ
កោះកុង ៖ នាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមមរភូមិន្ទ និង ជាមេបញ្ជាការ កងទ័ពជើងទឹក សហការ ជាមួយកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ កាលពី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ បានដឹកនាំកម្លាំង ចុះទៅ ដុតបំផ្លាញចោល អាស្រម របស់ជនជាតិ វៀតណាម ដែលទៅ តាំងសមាធិ នៅលើកោះកុង ក្រៅ ត្រង់ចំណុច ចំការដូងទី៤ ក្នុងឃុំកាពិ ស្រុកកោះកុង ខេត្ដកោះកុង ដែលមាន ចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីទីរួម ខេត្ដកោះកុង ។
ប្រតិបត្ដិការចុះទៅ ដុតបំផ្លាញអាស្រម របស់ជនជាតិវៀតណាម ដូចជា ការបោះតង់ ស្នាក់នៅ និងរូប សំណាកព្រះនាង គង់ស៊ីអ៊ីម កម្ពស់ ៨ម៉ែត្រនោះ បានធ្វើឡើង ក្រោយពី មានបទ បញ្ជារបស់ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មិនឱ្យ មានសកម្មភាព បែបសាសនា ណាមួយកើត ឡើងនៅលើកោះ នោះឡើយ ហើយនៅលើ កោះនោះ ក៏មិនត្រូវបាន អាជ្ញាធរ អនុញ្ញាតផងទេ ។
យោងតាមប្រភពព័ត៌មានពី មន្ដ្រីយោធា ជើងទឹក ដែលចូលរួម ក្នុងប្រតិបត្ដិការដុត បំផ្លាញ ទីអាស្រម និងដេញជនជាតិ វៀតណាម ចេញពីលើ កោះកុងក្រៅ ខាងលើនេះ បានបញ្ជាក់ថា ក្រោយពី ទទួលបាន បទបញ្ជាពី នាយករដ្ឋមន្ដ្រីរួចមក នាយ ឧត្ដមសេនីយ៍ ទៀ វិញ ដោយមាន ការចូលរួម ពីស្នងការ នគរបាលខេត្ដកោះកុង និង មន្ដ្រីមន្ទីរធម្មការ និងសាសនាខេត្ដ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធ បានធ្វើដំណើរ តាមអូរប័រ ជិត២ ម៉ោងចេញពី រួមខេត្ដកោះកុង ឆ្ពោះទៅកាន់ កោះកុងក្រៅ ដើម្បីដុត បំផ្លាញទីអាស្រម ទាំងនេះ និងដេញ ជនជាតិវៀតណាម ចេញពីលើកោះនោះ។
មន្ដ្រីយោធាជើងទឹកដដែលនេះ បាន បញ្ជាក់ទៀតថា ពេលធ្វើដំណើរទៅដល់កោះ កណ្ដាល សមុទ្រនោះ ក៏ប្រទះឃើញ មានទី អាស្រម សម្រាប់រៀបចំពិធីសាសនា និងរូបសំណាក ព្រះនាង គង់ស៊ីអ៊ីម ដែលមានកម្ពស់ ៨ម៉ែត្រ និងប្រទះឃើញ ជនជាតិវៀតណាម ជាសង្ឃ ចំនួន៧អង្គ និងសមាជិកជា ឧបាសក ចំនួន៣នាក់ ស្រីម្នាក់ ប្រុសពីរនាក់ ។
តាមមន្ដ្រីយោធាជើងទឹក ដដែលនេះបាន បញ្ជាក់ទៀតថា ចំពោះជនជាតិវៀតណាម ទាំងព្រះសង្ឃ និងឧបាស កទាំងនេះ មានលិខិត ឆ្លងដែនត្រឹមត្រូវ ហើយ ជាសមាជិកនៅក្នុង សមាគម សាសនាអន្ដរជាតិ ដែលមានទីតាំ ងស្ថិតនៅសង្កាត់ដង ទង់ ក្រុងខេមរភូមិន្ទ ។ តាមមន្ដ្រីយោធា ដដែលនេះ ជនជាតិ វៀតណាមទាំងនេះ ត្រូវបាន នាំខ្លួនមកកាន់ សមាគមរបស់ ពួកគេវិញហើយ និងមិនអនុញ្ញតឱ្យ ធ្វើដំណើរទៅ កាន់កោះ នោះទៀតឡើយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!