សមត្ថ​កិច្ច​មកចាប់ខ្លួន រឿងហិង្សា​ ជន​បង្កចាប់​កូនស្រី​ អាយុ​២ឆ្នាំ​គំរាម​ចាក់​សាំង​ ដុត​សម្លាប់

 
 

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍នាវេលាម៉ោង១ និង៤៥នាទីរសៀលថ្ងៃទី០៨ មេសា ២០១៥ នេះ ថា បុរសម្នាក់ដោយសារ តែប្រើ គ្រឿងញៀន ច្រើនពេក (បែកថ្នាំ) បានបង្កហិង្សាក្នុងគ្រួសារ ដោយចាប់ប្អូនស្រីម្នាក់ ដែលកំពុងមាន ផ្ទៃពោះវាយយ៉ាងដំណំ លុះត្រូវប្តីរបស់ ប្អូនស្រីខឹង ក៏បានប្តឹងសមត្ថកិច្ច ឱ្យចាប់ខ្លួន ។ ខណៈសមត្ថកិច្ច ចុះមកចាប់ខ្លួន ត្រូវបុរសខាងលើចាប់ កូនស្រីដែលមានអាយុ ២ឆ្នាំធ្វើជា ចំណាប់ ខ្មាំង និងបានយកសាំងមក គំរាមចាក់ដុត ទាំងខ្លួន កូន និងផ្ទះទៀតផង ។

ដែលហេតុការណ៍នេះកើតឡើងតាំងពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៨ មេសា ២០១៥ នេះ ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុង បាត់ដំបង ខណៈបានចាប់កូន ស្រីធ្វើចំណាប់ខ្មាំង រហូតមកដល់ វេលាម៉ោងនេះ ។

ប្រភពបានឱ្យដឹងថា បុរសរូបនោះឈ្មោះប៊ូ រ័ត្នសំណាង ហៅទៀង អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិ កើតហេតុខាងលើ មានប្រពន្ធ  និងកូន ស្រីម្នាក់អាយុ២ឆ្នាំ តែប្រពន្ធបាន ចុះចោលពីផ្ទះបាត់ ។ គួរបញ្ជាក់ថា បុរសខាងលើ គឺជាមនុស្សញៀនថ្នាំ និងតែងតែបង្កហិង្សា ក្នុងគ្រួសារ ជា ញឹកញាប់ ហេតុដូច្នេះហើយ ទើបប្រពន្ធចុះចោលផ្ទះ ។

បច្ចុប្បន្នគេឃើញលោកនួន សាន ព្រះរាជអាជ្ញារងសាលាដំបូង និងលោកអភិបាលក្រុងបាត់ដំបង រួម ទាំងសមត្ថកិច្ច ជាច្រើននាក់កំពុង តែធ្វើការលួងលោម និងព្យាយាម សម្របសម្រួល ដើម្បីរំដោះកូនស្រី ចេញមកវិញ ។ តែលទ្ធផលយ៉ាងណា នោះ គេនៅពុំទាន់ដឹងនោះទេ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម